km_tn/jdg/01/01.md

4.4 KiB

ប្រយោគភ្ជាប់

កណ្ឌគម្ពីរចៅហ្វាយបន្តសាច់រឿងពីលោកយ៉ូស្វេ ហើយក៏ជាការចាប់ផ្តើមសាច់រឿងថ្មីដែរ។

ព្រះអម្ចាស់

នេះគឺជាព្រះនាមរបស់ព្រះជាម្ចាស់ដែលបានបើកសម្តែងដល់ប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងសម្ពន្ធមេត្រីចាស់។ សូមមើលទំព័របកប្រែពាក្យទាក់ទងនឹងព្រះអម្ចាស់ ថាតើគេបកប្រែយ៉ាងដូចម្តេចជាមួយនឹងពាក្យនេះ។

ដែលត្រូវទៅច្បាំងនឹងជនជាតិកាណានមុនគេ

ពាក្យ «យើង» សំដៅលើប្រជាជនអ៊ីស្រាអែល»។​ (សូមមើលៈ rc://*/ta/man/translate/figs-exclusive|Exclusive "We")

កុលសម្ព័ន្ធយូដាត្រូវទៅមុន

ពាក្យ «យូដា» នៅទីនេះ សំដៅលើបុរសៗនៃកុលសម្ពន្ធយូដា។ ព្រះអម្ចាស់បានបង្គាប់បុរសៗទាំងនោះឲ្យចេញទៅច្បាំងមុនគេ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសនៃកុលសម្ព័ន្ធយូដាត្រូវចេញច្បាំងមុនគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy|Metonymy)

មើល៍

«មើល៍» ឬ «ពិតណាស់» ពាក្យនេះ បន្ថែមមកដើម្បីបញ្ជាក់ពីអ្វីដែលកើតឡើងបន្ទាប់។​

ទឹកដីនេះ

ពាក្យនេះសំដៅលើទឹកដីដែលជនជាតិកាណានរស់នៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកដីរបស់ជនជាតិកាណាន»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit|Assumed Knowledge and Implicit Information)

បងប្អូនរបស់ពួកគេ

«បងប្អូនជនជាតិអ៊ីស្រាអែល» ឬ «សាច់ញាតិរបស់ពួកគេ»។

ឡើងមកជាមួយយើង

ប្រជាជននៃកុលសម្ព័ន្ធយូដា និងស៊ីម្មានបានបោះជំរំជាមួយជនជាតិអ៊ីស្រាអែលនៅជ្រលងភ្នំទន្លេយ័រដាន់។ ទឹកដីនេះ ដែលបានប្រគល់ឲ្យកុលសម្ព័ន្ធយូដាគឺនៅលើភ្នំតាមជ្រលងភ្នំ។​ ភាសាខ្លះមិនបានប្រើពាក្យបញ្ជាក់ច្បាស់លាស់ទេ ថាតើប្រជាជនរស់នៅលើភ្នំ ឬនៅក្រោមតាមជ្រលងភ្នំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមមកជាមួយយើង» ឬ «ទៅជាមួយយើង»។

យើងច្បាំង​នឹងជនជាតិកាណានជាមួយគ្នា...ដូចបងប្អូនត្រូវបានចេញទៅច្បាំងដែរ។

ឃ្លានេះស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានចាត់តាំងយើង...ដូចព្រះអម្ចាស់បានចាត់តាំងបងប្អូនដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive|Active or Passive)

យើងខ្ញុំនឹងចេញទៅច្បាំងយកចំណែកទឹកដីជាមរតករបស់បងប្អូនជាមួយបងប្អូនដែរ។

«យើងនឹងទៅជាមួយបងប្អូនដែរ» ឬ «យើងនឹងទៅបែបយ៉ាងនោះដែរ»។