km_tn/jas/05/19.md

4.6 KiB

បងប្អូនអើយ

«បងប្អូនអើយជាទីស្រឡាញ់» (សូមមើលៈ rc://*/ta/man/translate/figs-gendernotations)

ប្រសិនបើ មានអ្នកណាក្នុងចំណោមបងប្អូន វង្វេងផ្លូវចេញពីសេចក្តីពិត ហើយមានម្នាក់ទៀតនាំគាត់ ត្រឡប់មកវិញ

អ្នកជឿម្នាក់ដែលឈប់ជឿជាក់ លើព្រះជាម្ចាស់ ហើយមិនការគោរពប្រតិបត្តិតាមទ្រង់ គឺត្រូវបានប្រៀបប្រដូចទៅនឹងចៀមមួយក្បាលដែលវង្វេងចេញពីហ្វូង។ អ្នកដែលបានជម្រុញឲ្យអ្នកជឿលើព្រះជាម្ចាស់ម្តងទៀត គឺត្រូវបានប្រៀបធៀបទៅនឹងអ្នកគង្វាលម្នាក់ដែលបានចេញទៅរកចៀមដែលវង្វេង។ «នៅពេលណាដែលនរណាម្នាក់ឈប់គោរពប្រតិបត្តិព្រះជាម្ចាស់ ហើយមានម្នាក់ទៀតនឹងជួយគាត់ឲ្យចាប់ផ្តើមគោរពព្រះជាម្ចាស់ម្តងទៀត»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ម្នាក់ ដែលបាននាំមនុស្សមានបាបឲ្យចេញពីការវង្វេងផ្លូវនោះ...អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ។

លោកយ៉ាកុបចង់មានន័យថា ព្រះជាម្ចាស់នឹងប្រើការប្រព្រឹត្តរបស់មនុស្សម្នាក់នេះ ដើម្បីជម្រុញអ្នកមានបាបសារភាពកំហុស ហើយទទួលបានការសង្គ្រោះ។ ប៉ុន្តែ លោកយ៉ាកុបថ្លែងបែបនេះ ប្រៀបធៀបទៅនឹងអ្នកដទៃទៀតដែលបានសសង្គ្រោះអ្នកចេញពីព្រលឹងដែលមានបាប ឲ្យចេញពីសេចក្តីស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នឹងសង្គ្រោះគាត់ឲ្យរួចពីសេចក្តីស្លាប់ ហើយជាងនេះទៅទៀត អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ

នៅទីនេះ «សេចក្តីស្លាប់» សំដៅទៅលើសេចក្តីស្លាប់ខាងវិញ្ញាណ ការដាច់ចេញពីព្រះដ៏អស់កល្ប។ «នឹងសង្គ្រោះគាត់ឲ្យរួចពីសេចក្តីស្លាប់ខាងវិញ្ញាណ ហើយទ្រង់នឹងអត់អោនទោសរាល់អំពើបាបរបស់គេទាំងអស់»។ (សូមមើលៈ igs-synecdoche)

អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ

ន័យដែលអាចទៅរួចគឺ ១) អ្នកដែលនាំបងប្អូនដែលមិនបានស្តាប់បង្គាប់ឲ្យត្រលប់មកវិញ នឹងត្រូវបានអត់ទោសរាល់អំពើបាបរបស់គេ ឬក៏ ២)បងប្អូនដែលមិនបានស្តាប់បង្គាប់ នៅពេលដែលគេត្រលប់មករកព្រះជាម្ចាស់វិញ គេនឹងត្រូវបានលើកលែងទោសរាល់អំពើបាបរបស់គេ។ អំពើបាបត្រូវបានគេប្រៀបធៀបទៅនឹងការជំទាស់ដែលព្រះជាម្ចាស់អាចគ្រប់បាំង ដូច្នេះ ទ្រង់នឹងមិនឃើញពួកគេ ដែលជាហេតុដែលទ្រង់បានលើកលែងទោសដល់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)