km_tn/jas/05/07.md

2.8 KiB

សេចក្តីថ្លែងការដែលជាប់ពាក់ព័ន្ធគ្នា

លោកយ៉ាកុបបានប្តូរប្រធានបទពីការបន្ទោសអ្នកមានទៅជាការដាស់តឿនដល់អ្នកជឿ។

ព័ត៌មានទូទៅ

ជាទីបញ្ចប់ លោកយ៉ាកុបបានរំលឹកដល់អ្នកជឿពីការយាងត្រលប់មកវិញរបស់ព្រះជាម្ចាស់ និងប្រទានមេរៀនខ្លីជាច្រើនពីរបៀបរស់នៅដើម្បីព្រះជាម្ចាស់។

ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់

«ដោយការនេះ សូមរង់ចាំ ហើយស្ងប់ចិត្តចុះ»។

រហូតដល់ព្រះជាម្ចាស់យាងត្រឡប់មកវិញ

ឃ្លានេះសំដៅទៅលើការយាងត្រលប់មកវិញរបស់ព្រះយេស៊ូគ្រិស្ត នៅពេលនោះទ្រង់នឹងចាប់ផ្តើមអាណាចក្ររបស់ទ្រង់នៅលើផែនដី ព្រមទាំងជំនុំជម្រះមនុស្សទាំងអស់ «រហូតដល់ការយាងត្រលប់វិញរបស់ព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នកចម្ការ

លោកយ៉ាកុបបានប្រៀបធៀបដោយប្រើឈ្មោះអ្នកចម្ការ​ ​និងអ្នកជឿដើម្បីបង្រៀនពីអ្វីដែលមានន័យថាការអត់ធ្មត់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូមធ្វើចិត្តឲ្យបានរឹងបឹុង

លោកយ៉ាកុបកំពុងធ្វើឲ្យចិត្តរបស់អ្នកជឿមានភាពស្មើគ្នាទៅនឹងឆន្ទះរបស់គេដើម្បីនៅតែរក្សាការប្តេជ្ញាចិត្ត។ «នៅតែប្តេជ្ញាចិត្ត» ឬ «សូមរក្សាសេចក្តីជំនឿនៅតែរឹងមាំ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ជិតមកដល់ហើយ

«ព្រះអម្ចាស់នឹងត្រលប់មកវិញឆាប់ៗនេះ»។