km_tn/jas/05/04.md

5.3 KiB

ប្រយោគភ្ជាប់

លោកយ៉ាកុបបន្តដាស់តឿនដល់អ្នកមានពីភាពងប់ងុលលើក្តីរីករាយ និងភាពមានបានរបស់គេ។

ប្រាក់ឈ្នួលដែលត្រូវបើកឲ្យពួកកម្មករ នោះត្រូវបានទាមទារ ដោយព្រោះតែគ្មានប្រាក់បើកឲ្យដល់អ្នកចម្រូត ដែលបានធ្វើការឲ្យអ្នក

លុយកាក់ដែលគួរតែត្រូវបានបង់គឺត្រូវបានគេបៀបប្រដូចនៅនឹងមនុស្សម្នាក់ដែលកំពុងស្រែក ដោយសារតែភាពអយុត្តិធម៌ដែលកើតឡើងដល់គេ។ «ការពិតដែលថាអ្នកមិនបានបង់ថ្លៃដល់អ្នកទាំងនោះដែលអ្នកបានជួលឲ្យធ្វើការនៅក្នុងវាលស្រែ បានបង្ហាញថាអ្នកបានធ្វើខុស»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

នោះសម្រែកពួកគេក៏បានឮដល់ព្រះជាម្ចាស់នៃពិភពទាំងមូល

សម្លេងស្រែករបស់អ្នកច្រូតកាត់ គឺត្រូវបានប្រៀបធៀបទៅនឹងអ្វីដែលគេបានឮនៅស្ថានសួគ៌ «ព្រះអម្ចាស់នៃប្រភពទាំងមូលបានឮសម្រែកស្រែកយំរបស់អ្នកច្រូតកាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor|Metaphor)

បានឮដល់ព្រះជាម្ចាស់នៃពិភពទាំងមូល

ព្រះជាម្ចាស់ត្រូវបានគេដឹងថា ទ្រង់ហាក់មានព្រះកាណ៌ដូចដែលមនុស្សមានអញ្ចឹងដែរ «ព្រះអម្ចាស់នៃប្រភពទាំងមូលបានឮ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយអ្នកអាចបំពេញតាមបំណងចិត្ត ដែលខ្លួនត្រូវការ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ

នៅទីនេះ មនុស្សទាំងអស់គឺត្រូវបានគេមើលឃើញថាហាក់ដូចជាគោក្របី ដែលត្រូវបានផ្តល់អាហារល្អៗ ដូច្នេះ ពួកគេក៏បានធំធាត់ឡើងដើម្បីឲ្យគេសម្លាប់ដើម្បីធ្វើបុណ្យ។ ទោះយ៉ាងនេះក្តី ក៏គ្មាននរណាម្នាក់នឹងធ្វើបុណ្យនៅថ្ងៃជំនុំជម្រះដែរ «ភាពលោភលន់របស់អ្នកបានធ្វើឲ្យអ្នកត្រៀមខ្លួនសម្រាប់តែការជំនុំជម្រះនៃអំពើដ៏អាក្រក់ដ៏អស់កល្បប៉ុណ្ណោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដួងចិត្តរបស់អ្នក

នៅទីនេះ «ចិត្ត» គឺត្រូវបានគេប្រើជាចំនុចកណ្តាលចំពោះគោលបំណងរបស់មនុស្ស។ ពាក្យនេះសំដៅទៅលើមនុស្សទាំងស្រុង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នករាល់គ្នាបានដាក់ទោស និងសម្លាប់អ្នកសុចរិតផង

នេះប្រហែលជាមិនបាន «ដាក់ទោស» តាមអារម្មណ៍ដែលត្រឹមត្រូវ នៃការជំនុំជម្រះ ដែលបានឈ្នះលើការកាត់ទោសប្រហារជីវិតលើបទឧក្រិដ្ឋ។ ផ្ទុយទៅវិញ វាប្រហែលជាសំដៅទៅលើមនុស្សអាក្រក់​ និងពួកមានអំណាចដែលបានសម្រេចចិត្តធ្វើបាបដល់អ្នកក្ររហូតដល់ពួកគេស្លាប់។

មនុស្សសុចរិត

«មនុស្សដែលធ្វើអ្វីដែលត្រឹមត្រូវ» ការបញ្ជាក់នេះសំដៅទៅលើមនុស្សសុចរិតជាទូទៅ មិនមែនសំដៅលើបុគ្គលណាម្នាក់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

គេមិនបានចុះចូលនឹងអ្នក

«មិនបានជំទាស់នឹងអ្នក» ។