km_tn/jas/05/01.md

6.4 KiB

ប្រយោគភ្ជាប់

លោកយ៉ាកុបបានដាស់តឿនដល់ពួកអ្នកមានពីការផ្តោតរបស់គេទៅលើក្តីរីករាយ និងទ្រព្យសម្បត្តិ។

សម្រាប់អ្នកមាន

វាអាចមានន័យថា ១)លោកយ៉ាកុបកំពុងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកជឿដែលមានទ្រព្យសម្បត្តិ (UDB) ​ឬ ២)លោកយ៉ាកុបកំពុងនិយាយពីអ្នកមានដែលមិនជឿ «អ្នកគឺជាអ្នកមាន រួចនិយាយថាអ្នកស្មោះត្រង់នឹងព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពីព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នកជាមិនខាន

លោកយ៉ាកុបបាននិយាយថាអ្នកទាំងនេះនឹងទទួលរងយ៉ាងធ្ងន់ធ្ងរនៅក្នុងថ្ងៃអនាគត ហើយការទទួលរបស់គេប្រៀបដូចជាការជំទាស់ដែលនឹងចូលទៅក្នុងជីវិតរបស់គេ «ដោយសារតែអ្នកនឹងទទួលរងយ៉ាងធ្ងន់ធ្ងរនៅក្នុងថ្ងៃអនាគត»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ភាពមានបានរបស់បងប្អូននឹងរលួយអស់ ហើយសម្លៀកបំពាក់របស់អ្នកក៏ត្រូវកណ្តៀរសីុដែរ។ មាស និងប្រាក់របស់បងប្អូនត្រូវច្រេះសីុបំផ្លាញបាន។

មាស និងប្រាក់របស់បងប្អូនត្រូវច្រេះសីុបំផ្លាញ។ លោកយ៉ាកុបនិយាយពីព្រឹត្តិការណ៍ទាំងនេះហាក់បីដូចជាពួកវាបានកើតឡើងរួចហើយ។ លោកយ៉ាកុបបានបញ្ជាក់ថា អ្នកមាននៅក្នុងលោកីយ៍មិនអាចនៅបានយូរ ឬក៏មានជីវិតដ៏នៅអស់កល្បទេ «ភាពមានបានក៏ដូចជាកាស្អុយរលួយ សម្លៀកបំពាក់របស់អ្នកក៏ដូចជាកណ្តៀរសីុ មាស និងប្រាក់របស់បងប្អូនក៏ដូចជាការសីុបំផ្លាញ»។ (សូមមើលៈ rc://*/ta/man/translate/figs-pastforfuture)

ភាពមានបាន...សម្លៀកបំពាក់...មាសប្រាក់

ទាំងអស់នេះគឹត្រូវបាននិយាយជាឧទាហរណ៍នៃរបស់ដែលមានតម្លៃចំពោះអ្នកមានទ្រព្យសម្បត្តិ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ការសីុបំផ្លាញទាំងនោះជាសក្ខីភាពអំពីការទាស់ប្រឆាំងជាមួយបងប្អូន

«ការស៊ីបំផ្លាញ» គឺជាកំណត់នៃប្រភេទដែលពិពណ៌នាពីការបំបែកលោហៈធាតុតាមបែបធម្មជាតិ។ លោកយ៉ាកុបកំពុងនិយាយពីបន្ទប់តុលាការដែលចោទប្រកាន់ចំពោះអំពើអាក្រក់របស់ជនល្មេីស។ «ហើយនៅពេលដែលព្រះជាម្ចាស់វិនិច្ឆ័យអ្នក ទ្រព្យសម្បត្តិបង្ហិនបង្ហោចរបស់អ្នកនឹងដូចជានរណាម្នាក់ដែលចោទប្រកាន់អ្នកនៅក្នុងតុលាការ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

នឹងបំផ្លាញអ្នក...ដូចជាភ្លើងអញ្ចឹង

ការបំផ្លាញនៅទីនេះត្រូវបានគេប្រៀបធៀបទៅនឹងភ្លើងដែលនឹងដុតបំផ្លាញម្ចាស់របស់វាអញ្ចឹង។ (សូមមើលៈ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-metaphor]])

សរសៃឈាមរបស់អ្នក

នៅទីនេះ «សរសៃឈាម» សំដៅលើរាងកាយរបស់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ភ្លើង

គំនិតនៃភ្លើងនៅកន្លែងនេះគឺមានន័យថា នាំមនុស្សឲ្យចងចាំថា ភ្លើងជារឿយៗគេសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ដែលនឹងកើតឡើងលើមនុស្សអាក្រក់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅថ្ងៃចុងក្រោយ

នេះសំដៅទៅលើពេលវេលាដ៏សមស្របនៅចំពោះព្រះជាម្ចាស់ចូលមកជំនុំជម្រះមនុស្សទាំងអស់។ មនុស្សអាក្រក់គិតថាពួកគេអាចរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេបាននៅថ្ងៃអនាគត ប៉ុន្តែ អ្វីដែលពួកគេកំពុងធ្វើគឺកំពុងប្រមូលទណ្ឌកម្មទុក។ «ដ្បិតដល់ពេលកំណត់ព្រះជាម្ចាស់នឹងជំនុំជម្រះអ្នក»។ (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)