km_tn/jas/04/01.md

5.7 KiB

ប្រយោគភ្ជាប់

លោកយ៉ាកុបបានស្តីបន្ទោសដល់អ្នកជឿទាំងនេះចំពោះលោកីយ៍ និងខ្វះការគោរពរបស់ពួកគេ។ គាត់ជម្រុញពួកគេឲ្យមើលពីរបៀបដែលពួកគេនិយាយគ្នាទៅវិញទៅមកម្តងទៀត។

ព័ត៌មានទូទៅ

នៅក្នុងផ្នែកនេះ ពាក្យថា «របស់ខ្លួនអ្នក» «របស់អ្នក» និង «អ្នក» គឺជាពហុវចន ហើយសំដៅទៅលើអស់អ្នកដែលជឿដែលលោកយ៉ាកុបបានសរសេរទៅកាន់។

តើការទាស់ទែង និងការឈ្លោះប្រកែកគ្នាកើតចេញមកពីណា?

ពាក្យថា «ការទាស់ទែង» និង «ការឈ្លោះប្រកែក» មានន័យថាដូចគ្នា។ លោកយ៉ាកុបប្រើពាក្យទាំងនេះដើម្បីបញ្ជាក់ថាគឺកំពុងចែកចាយពីប្រភេទជម្លោះរវាងមនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ការទាស់់ទែង និងការឈ្មោះប្រកែក

ប្រភេទនៃឥរិយាបថទាំងនេះគឺត្រូវបានគេប្រៀបធៀបទៅនឹងការជំទាស់ដែលមកពីកន្លែងមួយចំនួន។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

តើការនោះមិនមែនចេញពីបំណងចិត្ត ដែលទាស់ប្រឆាំងគ្នាទេឬ

លោកយ៉ាកុបប្រើសំណួរដើម្បីបន្ទោសដល់អ្នកស្តាប់របស់លោក។ ការនេះត្រូវបានសម្រួលទៅជាឃ្លាមួយ។ «គឺដោយសារតែអ្នកមានគោលបំណងអាក្រក់» ឬ «ដោយសារតែអ្នកមានអ្វីដែលជាគោលបំណងអាក្រក់»។(សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើការនោះមិនមែនចេញពីបំណងចិត្ត ដែលទាស់ប្រឆាំងគ្នាក្នុងចំណោមបងប្អូនអ្នករាល់គ្នាទេឬអី?

លោកយ៉ាកុបនិយាយពីគោលបំណង ដោយសារពួកគេជាសត្រូវដែលធ្វើសង្រ្គាមប្រឆាំងនឹងអ្នកដែលមានជំនឿទាំងអស់។ ជាក់ស្តែង វាជាការពិតដែលមនុស្សមានគោលបំណងទៅលើអ្នកដែលជំទាស់ប្រឆាំងនឹងខ្លួនរបស់ពួកគេ។ «អ្នកមានគោលបំណងអាក្រក់ ហើយអ្នកបញ្ចប់ដោយការធ្វើបាបដល់អ្នកដទៃ»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ក្នុងចំណោមបងប្អូនអ្នករាល់គ្នា

វាអាចមានន័យថា ១) មានជម្លោះក្នុងចំណោមអ្នកជឿំ ឬ ២) មានការជំទាស់ ប្រឆាំងនៅក្នុងខ្លួនរបស់អ្នកជឿម្នាក់ៗ។

ទោះបងប្អូន​សម្លាប់ និង​ឈ្នានីស​គេ ក៏​បងប្អូននៅ​តែ​មិនបាន​អ្វីដែរ

ពាក្យថា «បងប្អូន​សម្លាប់» បញ្ជាក់ពីវិធីដែលមនុស្សធ្វើអាក្រក់ដើម្បីឲ្យបាននូវអ្វីដែលពួកគេចង់បាន។ វាអាចត្រូវបានគេបកស្រាយថា «អ្នកធ្វើការអាក្រក់ទាំងអស់ដើម្បីឲ្យបាននូវអ្វីដែលខ្លួនឯងមិនមាន»។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole|Hyperbole)

អ្នកបានជំទាស់ ហើយប្រឆាំង

ពាក្យថា «ជំទាស់» និង «ប្រឆាំង» មានន័យស្រដៀងគ្នា។ លោកយ៉ាកុបបានប្រើពាក្យទាំងនេះដើម្បីបញ្ជាក់របៀបដែលមនុស្សមានជម្លោះនឹងខ្លួនឯងខ្លាំងប៉ុណ្ណា «អ្នកជំទាស់យ៉ាងខ្ជាប់ខ្ជួន»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

អ្នកបានទូលសូមដោយមិនល្អ

ន័យដែលអាចទៅរួចគឺ ១)«អ្នកបានទូលសូមដោយគោលបំណងមិនត្រឹមត្រូវ» ឬ «អ្នកទូលសូមដោយមានឥរិយាបថមិនត្រឹមត្រូវ» ២) «អ្នកកំពុងទូលសូមនូវអ្វីដែលខុស» ឬ «អ្នកកំពុងទូលសូមនូវអ្វីដែលមិនល្អ» ។