km_tn/jas/03/11.md

2.4 KiB

សេចក្តីថ្លែងការដែលជាប់ពាក់ព័ន្ធគ្នា

ក្រោយពេលដែលលោកយ៉ាកុបបញ្ជាក់ថាពាក្យសម្តីរបស់អ្នកដែលមានជំនឿមិនគួរជាព្រះពរ ឬក៏ជាបណ្តាសាទេ គាត់បានផ្តល់ជាគំរូតាមបែបធម្មជាតិដើម្បីបង្រៀនអ្នកអានរបស់លោកដែលពួកគេស្មោះត្រង់ចំពោះព្រះជាម្ចាស់ដោយការគោរពទ្រង់ដែលគួរតែតាមវិធីណាដែលត្រឹមត្រូវ។

តើដែលមានប្រភពទឹកមួយអាចបញ្ចេញទឹកផ្អែម និងល្វីងផងបានទេ?

លោកយ៉ាកុបប្រើសំណួរបំភ្លៃដើម្បីរំលឹកអ្នកជឿពីអ្វីដែលកើតឡើងតាមបែបធម្មជាតិ។ នេះត្រូវបានគេនិយាយជារឿយៗ។ «ប្រភពទឹកមួយមិនអាចបញ្ចេញទឹកផ្អែមផង និងល្វីងផងបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

បងប្អូនអើយ

«បងប្អូនរួមជំនឿជាស្រឡាញ់»។

បងប្អូនអើយ តើដើម​ឧទុម្ពរ​អាចចេញផ្លែ​អូលីវបានទេ? ឬតើដើមទំពាំងបាយជូរ អាចចេញផ្លែឧទុម្ពរបានទេ?

លោកយ៉ាកុបប្រើសំណួរបំភ្លៃពីរយ៉ាងដើម្បីរំលឹកអ្នកដែលមានជំនឿពីអ្វីដែលកើតឡើងតាមបែបធម្មជាតិ។ «បងប្អូនអើយ ដើម​ឧទុម្ពរ​មិនអាចចេញជាផ្លែ​អូលីវបានទេ ហើយដើមទំពាំងបាយជូរ ក៏មិនអាចចេញជាផ្លែឧទុម្ពរបានដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)