km_tn/jas/01/19.md

5.8 KiB
Raw Permalink Blame History

បងប្អូន​សុទ្ធ​តែ​ដឹង​ហើយ

ន័យដែលអាចទៅរួចគឺ ១) «ដឹងស្រាប់ហើយ» ជាបញ្ញត្តិ ដើម្បីឲ្យផ្តោតអារម្មណ៍ទៅលើអ្វីខ្ញុំបម្រុងនឹងសរសេរ ឬក៏ ២) «បងប្អូន​សុទ្ធ​តែ​ដឹង​ហើយ» ជាឃ្លាមួយដែលខ្ញុំបម្រុងនឹងរំលឹកដល់អ្នកទាំងអស់គ្នាពីអ្វីដែលអ្នកដឹងរួចហើយ។

សូមឲ្យគ្រប់គ្នារហ័សនឹង​ស្ដាប់ តែ​យឺតនឹង​និយាយ ហើយយឺតនឹង​ខឹងផងដែរ

មនុស្សគ្រប់គ្នាគួរតែស្តាប់ដោយយកចិត្តជាមុនសិន រួចពិចារណាដោយប្រុងប្រយ័ត្នពីអ្វីដែលពួកគេបាននិយាយ «យឺតនឹងនិយាយ» មិនមែនមានន័យថានិយាយយឺតៗទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យឺតនឹង​ខឹង

«មិនងាយនឹងខឹងងាយៗ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កំហឹង​របស់មនុស្សមិនអាច​ធ្វើ​​តាម​សេចក្ដី​សុចរិតនៃ​ព្រះ‌ជាម្ចាស់​ឡើយ

នៅបុគ្គលម្នាក់ខឹង គេមិនអាចធ្វើតាម​សេចក្ដី​សុចរិតនៃ​ព្រះ‌ឡើយ

ចូរ​ដាក់អំពើបាប​គ្រប់​យ៉ាង និង​ចិត្តឃោរ‌ឃៅ​ឲ្យនៅមួយឡែក

អំពើបាប​ និង​ចិត្តឃោរ‌ឃៅនៅទីនេះគឺហាក់ដូចជាកម្មបទមួយដែលអាចត្រូវបានដាក់នៅមួយឡែក ឬចេញឆ្ងាយ។ (សូមមើលៈfigs-metaphor)

ចូរ​លះ‌បង់​នូវអំពើបាប​គ្រប់​យ៉ាង និង​ចិត្តឃោរ‌ឃៅ​ទាំងនោះ​ចោលចេញ​ទៅ

កាបញ្ជាក់នៅទីនេះ «អំពើបាប​គ្រប់​យ៉ាង» និង «ចិត្តឃោរ‌ឃៅ» គឺមានន័យស្រដៀងនឹងគ្នា។ លោកយ៉ាកុបបានប្រើពាក្យទាំងនេះដើម្បីបញ្ជាក់ថាអំពើបាបវាអាក្រក់ប៉ុណ្ណោះ។ «សូមឈប់ប្រព្រឹត្តឥរិយាបថដែលជាអំពើបាបទៀត»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

អំពើបាប​គ្រប់​យ៉ាង

នៅទីនេះ «ការអាក្រក់» គឺជា «សេចក្តីស្មោកគ្រោក ដែលសំដៅទៅលើអំពើបាប និងសេចក្តីអាក្រក់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរបន្ទាបខ្លួន

«គ្មានមោទនភាព» ឬ «គ្មានការអួតអាង»។

ទទួលការបំប៉នពី​ព្រះ‌បន្ទូល

ឃ្លានេះមានន័យថា «ការបំប៉ន» មានន័យថា ដាក់អ្វីមួយនៅក្នុងរបស់អ្វីផ្សេងទៀត។ ព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងកន្លែងនេះគឺមានន័យថា ជារុក្ខជាតិដែលដុះនៅក្នុងអ្នកដែលមានជំនឿ។ «សូមគោរពនៅអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់អ្នកចុះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទទួលការបំប៉នពី​ព្រះ‌បន្ទូល

នៅកន្លែងនេះ «ពាក្យ» គឺជា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសំដៅទៅលើព្រះបន្ទូលនៃសេចក្តីសង្គ្រោះរបស់តាមរយៈព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អស់អ្នកដែលជឿ។ នៅពេលដែលពួកគេជឿ ព្រះជាម្ចាស់នឹងសង្រ្គោះពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សង្គ្រោះ​ព្រលឹង​របស់​បងប្អូន

អ្វីដែលមនុស្សត្រូវបានសង្គ្រោះ អាចត្រូវបានគេបង្កើតយ៉ាងពិតប្រាកដមែន។ «ជួសសង្គ្រោះអ្នកពីការជំនុំជម្រះរបស់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ព្រលឹងវិញ្ញាណ

ពាក្យថា «ព្រលឹង» នៅកន្លែងនេះគឺសំដៅទៅបុគ្គលម្នាក់ៗ។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)