km_tn/jas/01/14.md

2.9 KiB

គ្រប់គ្នាទទួលការល្បួងដោយសារបំណងចិត្ត និងភាពលោភលន់របស់ខ្លួនវិញ

បំណងចិត្តរបស់មនុស្សម្នាក់ត្រូវបានគេនិយាយ ហាក់ដូចជានរណាម្នាក់ផ្សេងទៀតដែលកំពុងអូសទាញគេឲ្យប្រព្រឹត្តបាប។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ដែលបានអូសទាញ និងលួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ

គេនៅតែបន្តនិយាយថាបំណងចិត្តរបស់ការអាក្រក់គឺហាក់ដូចជាមនុស្សទៀតដែលអាចអូសទាញនរណាចេញបាន។​ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ការបោកបញ្ឆោត

ការទាក់ទាញ ការបង្ខំឲ្យនរណាម្នាក់ធ្វើការអាក្រក់។

បន្ទាប់ពីបំណងចិត្តចាប់ទុំក្នុងផ្ទៃ វានឹងសម្រាលចេញមកជាអំពើបាប ហើយក្រោយពីបាបនោះបានលូតលាស់ធំហើយ វានឹងប្រសូតជាសេចក្តីស្លាប់

គេនៅតែបន្តនិយាយថាបំណងចិត្តគឺជាមនុស្ស ពេលនេះប្រាកដណាស់ ដែលជាស្រ្តីម្នាក់ដែលមានផ្ទៃពោះជាមួយនឹងកូនតូចមួយ។ ក្មេងតូចនេះគឺត្រូវបានគេស្គាល់ថាជាអំពើបាប។ អំពើបាបគឺជាទារិការម្នាក់ទៀតដែលធំឡើង មានផ្ទៃពោះ ហើយប្រសូតជាសេចក្តីស្លាប់។ ច្រវ៉ាក់នៃការប្រៀបធៀបនេះគឺជារូបភាពរបស់នរណាម្នាក់ដែលបញ្ចប់ដោយការស្លាប់ទាំងរូបកាយ និងព្រលឹងវិញ្ញាណ ដោយសារតែការអាក្រក់ និងអំពើបាបរបស់គេ។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

សូម​កុំ​ចាញ់ការបោកបញ្ជោតឡើយ

«សូមកុំឲ្យនរណាម្នាក់បោកបញ្ជោតអ្នកឡើយ»​ ឬ «កុំបោកបញ្ជោតខ្លួនឯងឡើយ»។