km_tn/jas/01/01.md

6.1 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់

ក្រោយពីកាស្វាគមន៍របស់គាត់រួច លោកយ៉ាកុបបានប្រាប់ដល់អ្នកដែលជឿពីគោលបំណងនៃបញ្ហាគឺដើម្បីសាកល្បងពីសេចក្តីជំនឿទេ។

​ខ្ញុំ យ៉ាកុប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត

ពាក្យថា «ខ្ញុំគឺ» មានន័យថា​៖ ខ្ញុំគឺ យ៉ាកុប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបានបែកខ្ញែកគ្នា

ឃ្លានេះចង់និយាយពីគ្រិស្តបរិស័ទដែលជាជនជាតិយូដាដែលរស់នៅក្រៅទឹកដីអ៊ីស្រាអែល ក៏ដូចជាគ្រិស្តបរិស័ទទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

លោកយ៉ាកុប

លោកយ៉ាកុបជាបងប្អូនម្តាយទីទៃរបស់ព្រះយេស៊ូគ្រិស្ត

កុលសម្ព័ន្ធទាំងដប់ពីរ

ពាក្យថា៖​ «កុលសម្ព័ន្ធទាំងដប់ពីរ» ជាធម្មតាគឺសំដៅទៅលើជនជាតិអ៊ីស្រាអែលទាំងអស់ ដោយសារតែពួកគេត្រូវបានបំបែកចេញជាកុលសម្ព័ន្ធទាំងដប់ពីរ។ ផ្ទុយទៅវិញ នៅក្នុងអត្ថបទនេះ កុលសម្ព័ន្ធទាំងដប់ពីរ ក៏សំដៅទៅលើគ្រិស្តបរិស័ទជនជាតិយូដា ក៏ដូចជាគ្រិស្តបរិស័ទទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។​ កុលសម្ព័ន្ធទាំងដប់ពីរនៅទីនេះ គឺត្រូវបានគេប្រើជាឈ្មោះ ហើយ ចំនួន «ដប់ពីរ» ​គួតែត្រូវបានគេសរសេរជាតួអក្សរគឺមិនមែនជាលេខទេ។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការបែកខ្ចាត់ខ្ចាយ

ពាក្យថា៖ «ការបែកខ្ចាត់ខ្ចាយ»​ ជាទូទៅយោងទៅលើជនជាតិយូដាដែលបានបែកខ្ញែកទៅក្នុងប្រទេសដទៃផ្សេងទៀតដែលឆ្ងាយពីទឹកដីកំណើតខ្លួនឯង។ ​ទោះយ៉ាងណា នៅក្នុងបរិបទនេះ «ការបែកខ្ចាត់ខ្ចាយ»​ ក៏សំដៅទៅលើគ្រិស្តបរិស័ទជនជាតិយូដា ក៏ដូចជាគ្រិស្តបរិស័ទទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកដែរ។​ (សូមមើល rc://*/ta/man/translate/figs-metaphor)

ការស្វាគមន៍

កាស្វាគមន៍ជាចម្បង គឺពាក្យថា៖ «សួស្តី» ឬក៏ «ថ្ងៃល្អ»។

បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ​​វិញ។​

​«អស់អ្នកដែលមានជំនឿរបស់ខ្ញុំអើយ សូមគិតពីទុក្ខលំបាកគ្រប់បែបយ៉ាងរបស់អ្នកទាំងអស់គ្នា ដូចជាអ្វីដែលអ្នកត្រូវតែប្រារព្ធធ្វើទៅចុះ»។

ការល្បងលជំនឿរបស់បងប្អូននឹងធ្វើឲ្យបងប្អូនចេះស៊ូទ្រាំ

ឃ្លាដែលថា៖ «​ល្បងល» «​ជំនឿរបស់អ្នក» និង «​ចេះស៊ូទ្រាំ» គឺជានាមដែលតំណាងឲ្យសកម្មភាព។ ព្រះជាម្ចាស់បានធ្វើការល្បងលបែបនេះ ទ្រង់បានរកឃើញពីទំហំនៃសេចក្តីជំនឿដែលពួកគេបានជឿ និងគោរពដល់ព្រះអង្គ។ អ្នកដែលមានជំនឿ គឺជា «អ្នក» ដែលជឿដល់ទ្រង់ ហើយស៊ូទ្រាំពីទុក្ខលំបាក។ នៅពេលដែលអ្នកទទួលការលំបាក ព្រះជាម្ចាស់នឹងជ្រាបពីសេចក្តីជំនឿដែលអ្នកជឿដល់់ទ្រង់។ ជាលទ្ធផល អ្នកនឹងអាចស៊ូទ្រាំ សូម្បីតែការលំបាកជាងនេះក៏ដោយ។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)