km_tn/isa/66/15.md

1.8 KiB

ព័ត៌មានទូទៅ៖

លោកអេសាយកំពុងតែនិយាយទៅកាន់មនុស្សស្មោះត្រង់របស់ព្រះ។

​យាង​មក ជាមួយ​និង​ភ្លើង

ការ​យាង​មករបស់ព្រះអម្ចាស់នៅគម្ពីរសញ្ញាចាស់ជារឿយៗ ត្រូវបានអមដោយភ្លើង ដែលតំណាងកំហឹង និងការវិនិច្ឆ័យរបស់ព្រះអម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​ខ្យល់​កួច

ព្យុះតំណាងឲ្យសកម្មភាពដ៏មានឥទ្ធិពលរបស់ព្រះអម្ចាស់ដើម្បីធ្វើឲ្យការវិនិច្ឆ័យរបស់ព្រះអង្គមានប្រសិទ្ធភាព។ (សូមមើល: rc://*/ta/man/translate/figs-simile)

​ដាវរបស់ព្រះអង្គ

​«ដាវ» គឺជាអាវុធមួយដែលតំណាងឲ្យសង្គ្រាម និងការសម្លាប់ទាំងអស់។ (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងសំលាប់មនុស្សជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-activepassive)