km_tn/isa/63/01.md

2.6 KiB

តើ​នរណា​ដែល​មក​ពី​នៅ​ស្រុក​អេដុម...បុសរ៉ា

លោកអេសាយនិយាយក្នុងនាមជាអ្នកយាមម្នាក់ដោយប្រើសំណួរ និងទំរង់ចម្លើយ ដើម្បីបង្ហាញព័ត៌មានអំពីការជំនុំជំរះរបស់ព្រះអម្ចាស់លើអេដុម ​ដែលជាសត្រូវរបស់អ៊ីស្រាអែល។ សំនួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាប្រយោគមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងជាព្រះអម្ចាស់ដែលមកពីស្រុកអេដុមមានសម្លៀកបំពាក់ពណ៌ក្រហមមកពីបុសរ៉ា» (សូមមើល: rc://*/ta/man/translate/figs-rquestion)

បុសរ៉ា

ពាក្យនេះគឺជាទីក្រុងធំរបស់អេដុម។ (សូមមើល: rc://*/ta/man/translate/translate-names)

គឺ​យើងនេះ

ត្រង់ពាក្យថា «យើង» សំដៅទៅលើព្រះអម្ចាស់។

ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់ព្រះអង្គ​មាន​ពណ៌​ក្រហម...ពាំង‌បាយជូរ​ដូច្នេះ?

សំនួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាឃ្លា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពណ៌ក្រហមនៅលើសម្លៀកបំពាក់របស់អ្នកមើលទៅធ្វើឲ្យអ្នកដូចជាកំពុងជាន់ទំពាំងបាយជូរនៅក្នុងកន្លែងដាក់ស្រា»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ជាន់​ផ្លែ​ទំពាំង‌បាយជូរ

កន្លែងដាក់ស្រាគឺជាកន្លែងទាបមួយ ដែលឆ្លាក់ចេញពីថ្មនៅក្នុងដីដែលកម្មករដើរលើដើមទំពាំងបាយជូរ ដើម្បីកំទេចផ្លែទំពាំងបាយជូរដោយជើងរបស់ពួកគេ ដើម្បីយកទឹកទំពាំងបាយជូរចេញ។