km_tn/isa/62/01.md

2.0 KiB

ដ្បិតក្រុង​ស៊ីយ៉ូនទូលអង្វរ យើង​នឹង​មិន​នៅ​ស្ងៀម​ទេ ដោយប្រយោជន៍ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សំងំ​ទៀតទេ

ប្រយោគទាំងពីរនេះមានន័យដូចគ្នា។ ត្រង់ពាក្យថា «ក្រុងស៊ីយ៉ូន» និង «ក្រុងយេរូសាឡិម» ពាក្យទាំងពីរនេះតំណាងឲ្យប្រជាជនដែលរស់នៅក្នុងក្រុងយេរូសាឡិម។របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីជាប្រយោជន៍ដល់ប្រជាជននៅក្រុងយេរូសាឡិមខ្ញុំនឹងមិននៅស្ងៀមឡើយ» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metonymy]])

យើង​នឹង​មិន​នៅ​សំងំ​ទៀតទេ​

ភាគច្រើនទំនងជា «យើង​» សំដៅទៅលើអេសាយ។

រហូតក្ដី​សុចរិត​បានចាំង​ចេញមក ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ភ្លើងចន្លុះ

ប្រយោគទាំងពីរលើទឹចិត្តដល់ប្រជាជនថាព្រះជាម្ចាស់នឹងយាងមក ហើយជួយសង្គ្រោះប្រជាជនអ៊ីស្រាអែលនឹងច្បាស់ដូចពន្លឺ។ (សូមមើល: [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-parallelism]])