km_tn/isa/61/10.md

3.6 KiB

ខ្ញុំ​នឹងមាន​អំណរ​យ៉ាង​ខ្លាំងក្រៃលែង

«ខ្ញុំ» សំដៅទៅលើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលនិយាយជាមនុស្សតែម្នាក់ដែលព្រះអម្ចាស់បានស្តារឡើងវិញ។

ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ

មនុស្សរបស់ព្រះនិយាយជាមនុស្សតែម្នាក់ដែលទទួលបានសេចក្ដីសង្រ្គោះ និងសេចក្ដីសុចរិត ដែលជាមុខមាត់ខុសគ្នាដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ​«សម្លៀកបំពាក់» និង «អាវផាយ» គឺជាសម្លៀកបំពាក់ដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ

ការប្រៀបធៀបនេះសង្កត់ធ្ងន់ថាអ្នកនិយាយពិតជារីករាយ អរសប្បាយ ចូលរួមត្រេកអរ។ (សូមមើល: rc://*/ta/man/translate/figs-simile)

មក​ពាក់

សូមបកប្រែពាក្យនេះដូចក្នុងជំពូក ៦១ៈ៣។

ដ្បិត ដី​ធ្វើ​ឲ្យ​មានពន្លក និង​គ្រាប់​ពូជ​ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​ជាយ៉ាង​ណា ព្រះ‌ជា‌ម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត

ឃ្លានេះកំពុងនិយាយដូចគ្នាតាមពីរវិធី។ ជាការពិតអ្វីដែលព្រះមានបន្ទូលហើយព្រះអង្គនឹងធ្វើប្រាកដជានឹងកើតឡើងជាមិនខាន បានប្រៀបធៀបទៅនឹងការពិតដែលថាគ្រាប់ពូជដុះបន្ទាប់ពីដាំរួច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាគ្រាប់ពូជដែលបានសាបព្រោះនៅក្នុងសួនច្បារដុះចេញពីដី ហើយដុះឡើង» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-simile]])

ព្រះ‌ជា‌ម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត មាន​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ

ឃ្លានេះពិពណ៌នាអំពីគុណធម៌ដែលរីកលូតលាស់ចេញពីគ្រាប់ពូជដូចរុក្ខជាតិ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)