km_tn/isa/60/17.md

2.8 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល។

យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក

ព្រះអម្ចាស់នឹងប្រគល់សំភារៈសាងសង់ដ៏មានតំលៃជាច្រើនទៀតដល់ពួកគេឥឡូវនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជំនួសឲ្យឈើយើងនឹងយកលង្ហិន ហើយជំនួសឲ្យថ្មខ្ញុំនឹងយកដែក» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌ គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក

ព្រះអម្ចាស់ពិពណ៌នាអំពី «សន្តិភាព» និង «យុត្តិធម៌» ក្នុងនាមជាអ្នកគ្រប់គ្រងមនុស្ស។ ​ពាក្យនេះមានន័យថានឹងមានសន្តិភាព និងយុត្តិធម៌ពេញលេញនៅលើទឹកដីអ៊ីស្រាអែល។ (សូមមើល: rc://*/ta/man/translate/figs-personification)

ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី អំពើ​ហិង្សា​ទៀត​ហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងលែងមានរឿងអំពីអំពើហឹង្សានៅក្នុងទឹកដីរបស់អ្នកទៀតហើយ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា សង្គ្រោះ ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ សរសើរ​តម្កើង

ជាវត្ថុខាងសាច់ឈាម មានឈ្មោះជាគុណសម្បត្តិខាងវិញ្ញណ។ ក្រុងយេរូសាឡិមនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាព ហើយប្រជាជននៅទីនោះនឹងសរសើរតម្កើងព្រះអម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-metonymy)