km_tn/isa/60/08.md

2.9 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល។

តើ​អ្នក​ទាំង​នោះ​ជា​នរណា តើនរណាដែលរសាត់​​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ?

ព្រះអម្ចាស់ប្រើសំណួរ និងរូបភាពកំណាព្យដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅទីនេះ។ ព្រះអង្គប្រៀបធៀបក្ដោងរបស់កប៉ាល់ទៅនឹងពពក និងព្រាប។ឃ្លានេះក៏ជារូបភាពរបស់ជនជាតិអ៊ីស្រាអែលដែលវិលត្រឡប់មកស្រុកដែលជាកម្មសិទ្ធិរបស់ពួកគេវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មើលយើងឃើញអ្វីមួយដូចជាពពកហោះឡើងយ៉ាងលឿន ហើយដូចសត្វព្រាបហើរទៅសំបុកវិញ»។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-simile]])

មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​

ពាក្យនេះសំដៅទៅលើប្រជាជនដែលរស់នៅលើឆ្នេរខ្សាច់ និងពិពណ៌នាអំពីតំបន់ដីខ្សាច់ហាក់ដូចជាមនុស្សស្វែងរក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនមកពីតំបន់ឆ្នេរសមុទ្រ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-personification]])

នាវា​នៅ​ស្រុក​តើស៊ីស

ឃ្លានេះច្រើនតែមានន័យថាកប៉ាល់ធំអ្នកដឹកអ្នកជំនួញសមរម្យសម្រាប់ដំណើរកម្សាន្តវែង។

គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អីុស្រា‌អែល

សូមបកប្រែឃ្លានេះដូចក្នុងជំពូក ១ៈ៤។

ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង

«ព្រះអម្ចាស់បានលើកតម្កើងអ្នករាល់គ្នា ប្រជាជនអ៊ីស្រាអែល»