km_tn/isa/60/04.md

2.4 KiB

ព័ត៌មានទូទៅៈ

នៅត្រង់នេះព្រះអម្ចាស់ចាប់ផ្ដើមមានព្រះបន្ទូល។

កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​

«កូនៗ» សំដៅទៅលើប្រជាជនអ៊ីស្រាអែលដែលនៅសល់នឹងមកជួបជុំគ្នាវិលត្រឡប់មកក្រុងយេរូសាឡិមវិញ។

​ពួក​កូន​ស្រីៗ​របស់​អ្នក​មក​ដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងបីកូនស្រីរបស់អ្នកនៅក្នុងដៃរបស់ពួកគេ» ​ឬ «ពួកគេនឹងបីកូនស្រីរបស់អ្នកលើត្រគាករបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ នឹងត្រេកអរសប្បាយ

ឃ្លាទាំងនេះមានអត្ថន័យស្រដៀងគ្នា ហើយសង្កត់ធ្ងន់ថាពួកគេនឹងរីករាយខ្លាំងណាស់ ដោយសារតែអ្វីដែលនឹងកើតឡើងនៅក្រុងយេរូសាឡិម។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ពី​ព្រោះ​សេចក្ដី​បរិបូរ​ណ៏នៃ​សមុទ្រ

ឃ្លានេះសំដៅទៅលើទ្រព្យសម្បត្តិ និងទំនិញដែលនឹងមកក្រុងយេរូសាឡិមតាមការដឹកជញ្ជូនប្រហែលជាមកពីតាមសមុទ្រមេឌីទែរ៉ាណេ។

បានបង្ហូរមកឯអ្នកហើយ

ឃ្លានេះពិពណ៌នាថាភាពបរិបូរណ៍នឹងដូចជាទឹកដែលហូរចេញមក។ (សូមមើល: rc://*/ta/man/translate/figs-metaphor)