km_tn/isa/60/02.md

2.3 KiB

ព័ត៌មានទូទៅ៖

អេសាយកំពុងតែនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។ គាត់បន្តពាក្យប្រៀបធៀបអំពី «ពន្លឺ»។ (សូមមើល: 60:1)

ទោះសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ប្រជាជាតិ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយត្រូវបានរួមគ្នាដើម្បីសង្កត់ធ្ងន់លើអត្តន័យ។ ពួកគេសំដៅទៅលើភាពងងឹតខាងវិញ្ញាណ។ ឃ្លានេះមានន័យថាប្រជាជនទាំងអស់នៅលើពិភពលោកនឹងមិនស្គាល់ព្រះអម្ចាស់ ឬរបៀបផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ឃ្លានេះជាពាក្យប្រៀបធៀបសំរាប់ការជំនុំជំរះរបស់ព្រះជាម្ចាស់។ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

ព្រះអម្ចាស់នឹងយាងមកសណ្ឋិត

ឃ្លានេះមានន័យថាពន្លឺនៃវត្ដមានរបស់ព្រះជាម្ចាស់នឹងលេចមកសំរាប់ប្រជាជនអ៊ីស្រាអែល ហើយពន្លឺនេះនឹងបង្ហាញផ្លូវដែលពួកគេគួរទៅ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

សិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជាតិនានានឹងឃើញសិរីរុងរឿងរបស់ព្រះ អង្គ» (សូមមើល: rc://*/ta/man/translate/figs-activepassive)