km_tn/isa/59/09.md

2.6 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល។

សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ

ត្រង់ពាក្យថា ​«យើង​ខ្ញុំ» សំដៅទៅលើលោកអេសាយ និងប្រជាជនអ៊ីស្រាអែល។ «ឆ្ងាយ» ​តំណាងឲ្យយុត្តិធម៌ដែលបាត់បង់ ហើយពិបាកក្នុងការទទួលបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យុត្តិធម៌ត្រូវបានបាត់បង់ ហើយពិបាកក្នុងការទទួលបាន» (សូមមើល: [[rc:///ta/man/translate/figs-inclusive]] and [[rc:///ta/man/translate/figs-metaphor]])

យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺ ផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹត យើង​រង់‌ចាំ​ថ្ងៃ​រះ ផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ

ឃ្លានីមួយៗមានន័យថា ប្រជាជនកំពុងរង់ចាំសេចក្តីល្អរបស់ព្រះជាម្ចាស់ ប៉ុន្តែឃ្លាហាក់ដូចជាព្រះអង្គបានបោះបង់ចោលពួកគេហើយ។ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ...ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​ដែរ

ឃ្លានេះមានន័យថា ដោយសារតែព្រះជាម្ចាស់មិនមករកពួកគេ នោះពួកគេមានអារម្មណ៍អស់សង្ឃឹម មិនបានស្វែងរកផ្លូវត្រឹមត្រូវ និងគ្មានសង្ឃឹមសម្រាប់អនាគត ដោយគ្មានក្តីសង្ឃឹមសម្រាប់ជីវិតរស់នៅ។ (សូមមើល: rc://*/ta/man/translate/figs-simile)