km_tn/isa/58/08.md

3.2 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល។

ពេល​នោះ ទើប​ពន្លឺ​របស់​អ្នក នឹង​លេច​មក​ដូច​ជា​អរុណ​រស្មី ស្នាម​របួស​របស់​អ្នក​

«​លេច​មក​» គឺជាពាក្យប្រៀបធៀបដែលមានន័យថានៅពេលដែលពន្លឺចាប់ផ្តើមភ្លឺ។ ពាក្យនេះមានន័យថាប្រសិនបើពួកគេជួយមនុស្សដែលត្រូវការការប្រព្រឹត្ដរបស់ពួកគេនឹងដូចជា​ពន្លឺ ដែលអ្នកដទៃនឹងមើលឃើញដូចជានៅពេលព្រះអាទិត្យរះបន្ទាប់ពីរាត្រីងងឹត។ ឬពន្លឺអាចសំដៅទៅលើពន្លឺរបស់ព្រះអម្ចាស់ចាំងពន្លឺលើពួកគេ និងប្រទានពរដល់ពួកគេ។ (សូមមើល: [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-metaphor]])

ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស

ឃ្លានេះមានន័យថាព្រះជាម្ចាស់នឹងប្រទានពរ និងស្តារពួកគេឲ្យបានឆាប់ដូចជាស្នាមរបួសឆាប់ជាសះស្បើយ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

សេចក្តីសុចរិតរបស់អ្នកនឹងនៅចំពោះមុខអ្នកហើយសិរីរុងរឿងរបស់ព្រះអម្ចាស់នឹងធ្វើជាអ្នកជួយការពារអ្នក

ឃ្លានេះសំដៅទៅលើពេលវេលាដែលព្រះជាម្ចាស់បានការពារប្រជាជនអ៊ីស្រាអែលនៅពេលពួកគេបានរត់គេចពីស្រុកអេស៊ីប។ ឃ្លានេះមានន័យថាព្រះជាម្ចាស់នឹងការពារពួកគេពីសត្រូវរបស់ពួកគេម្តងទៀតប្រសិនបើពួកគេធ្វើអ្វីដែលត្រឹមត្រូវ។

សេចក្តីសុចរិតរបស់អ្នក

ពាក្យនេះជាភាសាហេប្រឺក៏អាចត្រូវបានបកស្រាយថា ជាអ្នកដែលផ្តល់សេចក្តីសុចរិត ឬក៏ជ័យជំនះ។ នៅក្នុងបរិបទនេះឃ្លានេះនឹងសំដៅទៅលើព្រះជាម្ចាស់។ កំណែទំនើបពីរបីមានការបកស្រាយនេះ។