km_tn/isa/57/18.md

1.9 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានព្រះបន្ទូល

​ផ្លូវ​របស់​គេ

«ផ្លូវរបស់ពួកគេ»។ ត្រង់ពាក្យ «គេ» សំដៅទៅលើប្រជាជនអ៊ីស្រាអែល។

ព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង

«យើងនឹងផ្តល់ភាពកក់ក្តៅដល់អ្នកដែលសោកសៅចំពោះទុក្ខវេទនារបស់ប្រជាជន ដោយសារតែអាកប្បកិរិយាបាបរបស់ពួកគេ»

​យើង​ដែល​បង្កើត​បបូរ​មាត់ចេញជាផលផ្លែ

ត្រង់ពាក្យ «បបូរ​មាត់ចេញជាផលផ្លែ» សំដៅទៅលើអ្វីដែលមនុស្សនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយយើងនឹងធ្វើឲ្យពួកគេសរសើរ និងអរព្រះគុណយើង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់អ្នក​ដែល​នៅ​ឆ្ងាយៗ

«ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់អ្នក​ដែល​នៅ​ឆ្ងាយៗ»។ ពាក្យថា «​សេចក្ដី​សុខ‌សាន្ត​» ត្រូវបាននិយាយម្តងទៀតដើម្បីសង្កត់អត្តន័យ។