km_tn/isa/55/12.md

3.8 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនយេរូសាឡិម។

ដើរដោយសុខសាន្ត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «យើងនឹងដឹកនាំអ្នកដោយសុខសាន្ត» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ឯ​អស់​ទាំង​ភ្នំ​ធំ និង​ជ្រលងភ្នំ​ទាំង​ប៉ុន្មាននឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយនៅចំពោះមុខអ្នក ហើយដើមឈើនៅតាមវាលនឹងនាំគ្នាទះដៃ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីភ្នំ និងភ្នំតូចៗ ដើមឈើដូចជាមនុស្សដែលមានសំឡេង និងទះដៃនាំគ្នាអបអរដូចព្រអម្ចាស់ជួយសង្គ្រោះ ប្រជារាស្ត្ររបស់ព្រះអង្គដែរ។ (សូមមើល: rc://*/ta/man/translate/figs-personification)

ជំនួសអោយ ដើម​កកោះ​នឹង​ដុះ​ឡើង​ និងជំនួសឲ្យ​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង

ពាក្យថា «ដើម​កកោះ» និង «បន្លា» សំដៅទៅលើប្រភេទរុក្ខជាតិដែលមានបន្លាមុតស្រួចដុះលើពួកវា។ ពាក្យថា «​ដើម​យីថោ» និង «ដើមតាត្រៅ» យោងទៅប្រភេទនៃដើមឈើបៃតង។ រុក្ខជាតិដែលមានបន្លាជានិមិត្តរូបនៃការបំផ្លាញខណៈដែលរុក្ខជាតិបៃតងជានិមិត្តរូបនៃជីវិតនិងភាពរុងរឿង (សូមមើល: rc://*/ta/man/translate/translate-unknown)

សំរាប់ព្រះនាមព្រះអម្ចាស់

ពាក្យត្រង់នេះ «ព្រះនាម» តំណាងឲ្យកិត្តិនាមរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំរាប់កិត្តិនាមរបស់ព្រះអង្គ» ឬ «កិត្តិយសរបស់ព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ

អ្វីមួយដែលឈប់មានត្រូវបានគេនិយាយដូចជាវាត្រូវបានគេកាត់ ដូចជាមែកឈើត្រូវបានកាត់ចេញពីដើមឈើ ឬបំណែកនៃក្រណាត់ត្រូវបានកាត់ចេញពីសម្លៀកបំពាក់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នោះនឹងមិនចេះចប់ទេ» ឬ «នោះនឹងស្ថិតស្ថេរជារៀងរហូត» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])