km_tn/isa/55/02.md

4.5 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនយេរូសាឡិម។

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត?

ព្រះអម្ចាស់សួរសំណួរនេះដើម្បីស្តីបន្ទោសប្រជាជន។ ព្រះអង្គមានបន្ទូលអំពីមនុស្សដែលស្វែងរកសុភមង្គលក្រៅពីព្រះអម្ចាស់ ដូចជាពួកគេកំពុងទិញរបស់របរដើម្បីបរិភោគដែលមិនមែនជាអាហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួរថ្លឹងថ្លែងប្រាក់សម្រាប់អ្វីដែលជាអាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត»។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]])

យក​ប្រាក់​ទៅ​ទិញ

នេះសំដៅទៅលើការរាប់កាក់ប្រាក់ដើម្បីបង់ថ្លៃនរណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង់ប្រាក់» (សូមមើល: rc://*/ta/man/translate/figs-explicit)

អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត

ត្រង់នេះពាក្យថា​ «អាហារ» តំណាងឲ្យម្ហូបជាទូទៅ។ មានន័យថាប្រជាជនកំពុងទិញរបស់របរដើម្បីបរិភោគដែលមិនមែនជាអាហារពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់របស់ដែលត្រូវញ៉ាំដែលមិនមែនជាអាហារ» (សូមមើល: [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-explicit]])

ហេតុអ្វីបានជាអ្នកខំធ្វើការដើម្បីអ្វីដែលមិនស្កប់ស្កល់?

ព្រះអម្ចាស់សួរសំណួរនេះដើម្បីស្តីបន្ទោសប្រជាជន។ ព្រះអង្គមានបន្ទូលអំពីពួកគេស្វែងរកសុភមង្គលក្រៅពីព្រះអម្ចាស់ ដូចជាពួកគេកំពុងរកប្រាក់ដើម្បីទិញរបស់របរដែលមិនអាចផ្គាប់ចិត្តពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួរធ្វើការដើម្បីលុយដើម្បីចំណាយលើអ្វីដែលមិនពេញចិត្ត» (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]] និង rc://*/ta/man/translate/figs-explicit)

នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់

ប្រជាជនទុកចិត្តលើព្រះអម្ចាស់ចំពោះព្រះពរ និងសុភមង្គល ត្រូវបានគេនិយាយដូចជាពួកគេកំពុងញ៉ាំអាហារល្អៗ ដែលធ្វើឲ្យពួកគេសប្បាយរីករាយ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

យ៉ាង​ឆ្ងាញ់

ពាក្យថា «ធាត់» សំដៅទៅលើសាច់ដែលមានខ្លាញ់ច្រើននៅលើវា និងជាពាក្យសម្រាប់អាហារឆ្ងាញ់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយអាហារយ៉ាង​ឆ្ងាញ់» (សូមមើល: rc://*/ta/man/translate/figs-idiom)