km_tn/isa/54/09.md

4.0 KiB

​ទឹក​ជន់ នៅ​ជំនាន់​ណូអេ

នេះសំដៅទៅលើទឹកជន់ដែលព្រះអម្ចាស់បានធ្វើឲ្យកើតឡើយនៅជំនាន់លោកណូអេ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ទោះភ្នំនានារញ្ជួយយ៉ាងណាតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើង

ព្រះអម្ចាស់ពិពណ៌នាអំពីស្ថានភាពសម្មតិកម្មដើម្បីពន្យល់ពីអ្វីដែលនឹងកើតឡើងទោះបីជាលក្ខខណ្ឌទាំងនោះត្រូវបានបំពេញក៏ដោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីភ្នំធ្លាក់ចុះនិងភ្នំរញ្ជួយក៏ដោយក៏សេចក្តីស្រឡាញ់ខ្ជាប់ខ្ជួនរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-hypo)

ភ្នំនានារញ្ជួយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភ្នំនានារញ្ជយយ៉ាងខ្លាំង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

តែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើងនឹងមិនឃ្លាតឆ្ងាយពីអ្នក

ព្រះអម្ចាស់នៅតែបន្តស្រឡាញ់ប្រជាជនរបស់ព្រះអង្គគឺដូចជាសេចក្តីស្រឡាញ់របស់ព្រះអង្គមិនងាកចេញពីប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងមិនឈប់ស្រឡាញ់អ្នកឡើយ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ក៏មិនធ្វើអោយកក្រើកដល់សម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ

ព្រះអម្ចាស់មិនលុបចោលសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយប្រជាជនទេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយយើងនឹងមិនលុបចោលសម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ» ឬ «ហើយយើងនឹងផ្តល់ឲ្យអ្នកនូវសន្តិភាព ដូចដែលយើងបានសន្យានៅក្នុងសម្ពន្ធមេត្រីរបស់យើង» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​អាណិត​មេត្តា​អ្នក

នៅទីនេះព្រះអម្ចាស់មានបន្ទូលអំពីព្រះកាយរបស់ព្រះអង្គនៅក្នុងមនុស្សទីបី។ វាអាចត្រូវបានបញ្ជាក់នៅក្នុងមនុស្សទីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាអ្វីដែលយើងជាព្រះអម្ចាស់ដែលប្រព្រឹត្ដដោយមេត្តាករុណា» (UDB) (សូមមើល: rc://*/ta/man/translate/figs-123person)