km_tn/isa/53/12.md

2.8 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តរៀបរាប់ពីអ្នកបម្រើរបស់ព្រះអង្គ។

ហេតុ​នេះ​ហើយ​ ​យើងបាន​ប្រគល់ព្រះអង្គគ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រះអង្គ​នឹង​ចែក​ជ័យ‌ភណ្ឌ​រួម​ជា​មួយ ពួក​កាន់​ អំណាច

ឃ្លាទាំងពីរនេះមានន័យថាជាមូលដ្ឋានដូចគ្នា។ «​ជ័យ‌ភណ្ឌ» និង «កាន់​ អំណាច» យោងទៅស្តេចមួយបន្ទាប់ពីការប្រយុទ្ធដែលទទួលជ័យជម្នះចែករំលែកនូវការរឹបអូសឬរង្វាន់ជាមួយកងទ័ពរបស់ព្រះអង្គ នេះមានន័យថាព្រះនឹងគោរពអ្នកបម្រើរបស់ទ្រង់យ៉ាងខ្លាំងដោយសារការលះបង់របស់ទ្រង់។ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

មនុស្ស​ជា​ច្រើន

កំណែជាច្រើនបកស្រាយឃ្លានេះថា «ជាច្រើន» ឬ «អ្នកខ្លាំង» ។

ដ្បិតព្រះ‌អង្គ​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់

«ច្រួច​ព្រលឹង» មានន័យថាងាយរងគ្រោះ ឬគ្មានការការពារ។ ​អ្នកបំរើរបស់ព្រះអម្ចាស់បានដាក់ខ្លួនគាត់នៅក្នុងស្ថានភាពដែលគាត់នឹងស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គយល់ព្រមទទួលយកលទ្ធភាពនៃការសុគត»(សូមមើល: rc://*/ta/man/translate/figs-metonymy)

និង​សុខ​ចិត្ត​ឲ្យគេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «និងអនុញ្ញាតឲ្យមនុស្សចាត់ទុកគេជាឧក្រិដ្ឋជន» (សូមមើល: rc://*/ta/man/translate/figs-activepassive)