km_tn/isa/53/08.md

4.4 KiB

ព័ត៌មានទូទៅៈ

លោកអេសាយបន្តរៀបរាប់អំពីអ្នកបម្រើរបស់ព្រះអម្ចាស់។ (សូមមើលៈ ៥៣ៈ១)

ព្រះ‌អង្គ​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ និង​ពី​សេចក្ដី​យុត្តិ‌ធម៌

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានធ្វើបាបព្រះអង្គយ៉ាងធ្ងន់ធ្ងរវិនិច្ឆ័យព្រះអង្គនិងថ្កោលទោសព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

​ដក​ចេញ​

ពាក្យហេព្រើរដែលបានបកប្រែនៅទីនេះថាជាការបង្ខិតបង្ខំ ត្រូវបានបកស្រាយដោយកំណែមួយចំនួនដូចជា «ការចាប់ខ្លួន»។ សម្រាប់កំណែទាំងនេះគំនិតគឺថាអ្នកបម្រើនឹងត្រូវចាប់ខ្លួនហើយបន្ទាប់មកវិនិច្ឆ័យនិងថ្កោលទោស។

តើ​មាន​អ្នក​ណា​រំពឹង​គិតពី​ពង្សាវតារ​របស់​ព្រះ‌អង្គ?

សំណួរនេះបញ្ជាក់ថាគ្មាននរណាម្នាក់គិតអំពីព្រះអង្គទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់ពីជំនាន់របស់ព្រះអង្គបានយកចិត្តទុកដាក់ចំពោះអ្វីដែលបានកើតឡើងចំពោះព្រះអង្គ» ឬ «គ្មាននរណាម្នាក់នៅក្នុងសម័យរបស់ព្រះអង្គយកចិត្តទុកដាក់នឹងអ្វីដែលបានកើតឡើងចំពោះទ្រង់» (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើ​មាន​អ្នក​ណា​រំពឹង​គិតពី​ពង្សាវតារ​របស់​ព្រះ‌អង្គ?

កណែជាច្រើនបកស្រាយអត្ថបទគម្ពីរនេះជាភាសាហេព្រើរខុសគ្នាថា «តើអ្នកណាអាចនិយាយអ្វីអំពីកូនចៅរបស់ព្រះ?» ឬ «តើអ្នកណាអាចនិយាយអ្វីអំពីជោគវាសនារបស់ព្រះបាន?»

គេ​បាន​ដក​​ព្រះអង្គចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ

«ដកចេញ» ត្រង់នេះសំដៅទៅលើសេចក្តីស្លាប់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែព្រះបានសុគត» ឬ «ប៉ុន្តែការសុគតបាននាំព្រះអង្គទៅឆ្ងាយ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង​ [[rc:///ta/man/translate/figs-idiom]])

ប្រជា‌ជន​របស់​លោក

«ប្រជាជននៃអ៊ុីស្រាអែល»

មិនដែលមានបោកបញ្ឆោតអ្នកណាដោយព្រះ‌ឧស្ឋរបស់ ព្រះអង្គក៏ដោយ

«មាត់» តំណាងឲ្យអ្វីដែលមនុស្សម្នាក់និយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេក៏មិនបានបញ្ឆោតនរណាម្នាក់នៅពេលពួកគេនិយាយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)