km_tn/isa/53/07.md

2.3 KiB

ព័ត៌មានទូទៅៈ

លោកអេសាយបន្តរៀបរាប់អំពីអ្នកបំរើរបស់ព្រះអម្ចាស់។ (សូមមើលៈ ៥៣ៈ១)

ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានធ្វើបាបព្រះអង្គយ៉ាងសាហាវ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ

«មាត់» តំណាងឲ្យអ្វីដែលមនុស្សម្នាក់និយាយ។ ការបើកមាត់របស់មនុស្សម្នាក់មានន័យថានិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេមិនបានតវ៉ាទេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដូចកូនចៀមដែលត្រូវគេនាំទៅរកការសម្លាប់ហើយដូចចៀមដែលនៅចំពោះមុខអ្នកកាត់រោមវានៅស្ងៀម

លោកអេសាយប្រៀបធៀបអ្នកបំរើទៅនឹងកូនចៀមនិងចៀមដើម្បីបញ្ជាក់ថាគេនឹងនៅស្ងៀមនៅពេលមនុស្សធ្វើបាប និងធ្វើឲ្យគេអាម៉ាស់មុខ។ (សូមមើល: rc://*/ta/man/translate/figs-simile)

ដូចកូនចៀមដែលត្រូវគេនាំទៅរកការសម្លាប់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចកូនចៀមដែលត្រូវគេនាំទៅរកការសម្លាប់» (សូមមើល: [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-activepassive]])