km_tn/isa/53/05.md

2.5 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

លោកអេសាយបន្តរៀបរាប់អំពីអ្នកបំរើរបស់ព្រះអម្ចាស់។ (សូមមើលៈ ៥៣ៈ១)

ប៉ុន្តែដោយព្រោះតែការបះបោរបស់យើង ព្រះអង្គត្រូវបានគេចាក់ទម្លុះ ព្រះអង្គត្រូវបានគេវាយដំដោយព្រោះតែបាបរបស់យើង

ឃ្លាទាំងពីរនេះមានអត្ថន័យប្រហាក់ប្រហែល និងបញ្ជាក់ថាអ្នកបម្រើរងទុក្ខដោយសារបាបរបស់មនុស្ស។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានអនុញ្ញាតឲ្យសត្រូវចាក់ព្រះអង្គហើយធ្វើគុតព្រះអង្គដោយសារតែអំពើបាបរបស់យើង» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-activepassive]])

ព្រះអង្គបានរងទារុណកម្មដើម្បីឱ្យយើងបានទទួលនូវសេចក្ដីសុខសាន្ត

នេះសំដៅទៅលើសេចក្ដីសុខសាន្តជាមួយព្រះ។ នេះអាចត្រូវបានធ្វើឲ្យច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ ព្រះអង្គទទួលយកការដាក់ទណ្ឌកម្មនេះ ដូច្នេះយើងអាចរស់នៅដោយសេចក្ដីសុខសាន្ត» (សូមមើល: rc://*/ta/man/translate/figs-explicit)

ដោយព្រោះតែស្នាមរបួសរបស់ទ្រង់យើងបានជា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានព្យាបាលយើងដោយការរងទុក្ខរបស់ព្រះអង្គពីស្នាមរបួស» (សូមមើល: rc://*/ta/man/translate/figs-activepassive)