km_tn/isa/52/09.md

2.7 KiB

ព័ត៌មានទូទៅ៖

លោកអេសាយកំពុងនិយាយទៅប្រជាជនអ៊ុីស្រាអែល។

ក្រុងយេរូសាឡិមអើយចូរនាំគ្នាស្រែកហ៊ោដោយអំណរ

លោកអេសាយនិយាយអំពីប្រាសាទក្រុងយេរូសាឡិមហាក់ដូចជាពួកគេជាមនុស្សដែលអាចរីករាយបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជាប្រជាជនដែលរស់នៅក្នុងចំណោមប្រាសាទក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-personification)

ព្រះអង្គបានលោះក្រុងយេរូសាឡឹម

ទីនេះ «យេរ៉ូសាឡិម» តំណាងឲ្យប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានលោះប្រជាជនយេរ៉ូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-metonymy)

បានសំដែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គ

នៅទីនេះ «ដៃ» តំណាងអំណាចរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់បង្ហាញប្រជាជនទាំងប៉ុន្មានថាព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ដូចព្រះអម្ចាស់សំដែងថាព្រះអង្គជាអ្នកចំបាំងដែលដកអាវធំចេញហើយលើកព្រះហប្ញទ័យធ្វើសង្គ្រាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្ហាញភាពបរិសុទ្ធ និងអំណាចដ៏ខ្លាំងក្លារបស់ព្រះអង្គ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ប្រជាជាតិនានា ផែនដីទាំងមូល

ទីនេះ «ប្រជាជាតិ» ហើយ «ផែនដីទាំងមូល» តំណាងឲ្យប្រជាជននៃប្រជាជាតិនានានៅលើផែនដីទាំងមូល។ (សូមមើល: rc://*/ta/man/translate/figs-metonymy)