km_tn/isa/51/21.md

5.1 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនអ៊ុីស្រាអែល។

អ្នក​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយអ្នក​ស្រវឹង

ព្រះអម្ចាស់ប្រើពាក្យ «អ្នកដែល» នៅទីនេះដើម្បីយោងទៅទាំងអស់នៃប្រជាជនដែលត្រូវបានគេជិះជាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលជិះជាន់ប្រជាជននិងអ្នក​ស្រវឹង» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

អ្នក​ស្រវឹង តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ

នេះនិយាយអំពីមនុស្សដែលស្រវឹងព្រោះពួកគេកំពុងរងទុក្ខវេទនា ដូចជាពួកគេស្រវឹងពីការបង្ខំឲ្យផឹកពែងនៃព្រះពិរោធរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលស្រវឹងពីការផឹកស្រានៃពែងនៃព្រះពិរោធរបស់ព្រះអម្ចាស់» ឬ «អ្នកដែលស្រវឹងព្រោះអ្នកបានរងទុក្ខយ៉ាងខ្លាំង» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

មើល យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​ បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ

នេះនិយាយអំពីព្រះអម្ចាស់លែងព្រះពិរោធនឹងប្រជារាស្ត្ររបស់ព្រះអង្គ ដូចជាកំហឹងរបស់ព្រះអង្គជាពែងដែលព្រះអង្គដកចេញពីពួកគេដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «យើងនឹងមិនខឹងនឹងអ្នកទៀតទេ។ សូមមើលវាដូចជាយើងបានយកពែងដែលអ្នកធ្វើឲ្យវង្វេងស្មារតីទៅហើយនោះគឺជាពែងដែលពេញទៅដោយកំហឹងរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

មើល

នេះជាសម្តីដើមដែលត្រូវបានប្រើដើម្បីគួរអ្នកស្តាប់ យកចិត្តទុកដាក់ចំពោះអ្វីដែលត្រូវបាននិយាយបន្ទាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តាប់» (សូមមើល: rc://*/ta/man/translate/figs-idiom)

​ផឹក​ពី​ពែង ដែល​ បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី

ពាក្យថា «ពែង» សំដៅទៅលើអ្វីដែលមាននៅក្នុងពែង។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក ៥១:១៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពែងស្រាដែលធ្វើអោយមនុស្សងឿងឆ្ងល់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការដាក់ទណ្ឌកម្មប្រជាជនដូចជាព្រះអង្គបានបង្ខំពួកគេអោយផឹកពីពែអមួយដែលពេញទៅដោយសេចក្តីក្រោធរបស់ព្រះអង្គ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក ៥១:១៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពែងដែលពោរពេញទៅដោយសេចក្តីក្រោធរបស់យើង» ឬ «ពែងដែលពោរពេញទៅដោយសេចក្តីក្រោធរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)