km_tn/isa/51/17.md

5.0 KiB

ចូរភ្ញាក់ឡើង ចូរក្រោកឡើង ក្រុងយេរូសាឡិមអើយ

ទីនេះ «ក្រុងយេរូសាឡិម» តំណាងឲ្យប្រជាជនដែលរស់នៅទីនោះ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ប្រជាជននៅក្រុងយេរូសាឡឹម ដូចពួកគេកំពុងតែស្តាប់ព្រះអង្គដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរភ្ញាក់ឡើងចូរក្រោកឈរឡើងប្រជាជននៅក្រុងយេរូសាឡឹម» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-apostrophe]])

ចូរភ្ញាក់ឡើង ចូរក្រោកឡើង

«ចូរប្រុងប្រយ័ត្នហើយក្រោកឡើង»។ ពាក្យដដែលៗនៃពាក្យ «ភ្ញាក់ឡើង» បញ្ជាក់លើភាពបន្ទាន់នៃការអំពាវនាវដើម្បីដាស់តឿនប្រជាជនអ៊ុីស្រាអែល។ វាមិនត្រូវបានប្រើដើម្បីដាស់ពួកគេពីការគេងតាមព្យញ្ជនៈទេ។

ចូរឈរឡើង អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង របស់​ព្រះ‌អម្ចាស់...គឺ​រហូត​ដល់​បាត់​ស្មារតី

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការដាក់ទណ្ឌកម្មប្រជាជនរបស់ព្រះអង្គ ដូចជាព្រះអង្គបានបង្ខំពួកគេអោយផឹកពីពែងមួយដែលពោរពេញទៅដោយកំហឹងរបស់ព្រះអង្គ។ ហើយនៅពេលដែលពួកគេបានផឹកពីពែងនៃកំហឹងរបស់ព្រះអង្គ ពួកគេបានក្រឡេកមើលទៅដូចជាពួកគេបានផឹកស្រាច្រើន។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

រហូត​ដល់​តំណក់​ចុង​ក្រោយ

ពាក្យ ​«តំណក់» មានន័យថាបំណែករឹងនៅបាតបំផុតនៃធុងមួយដែលមានវត្ថុរាវនៅក្នុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចុះក្រោមបំផុត»

​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង របស់​ព្រះ‌អម្ចាស់

នៅទីនេះព្រះអម្ចាស់ត្រូវបានលើកមកដោយព្រះហស្តរបស់ព្រះអង្គ ដើម្បីបញ្ជាក់ថាព្រះអង្គ គឺជាព្រះដែលបានផ្តល់ពែងដល់ប្រជាជនរបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលព្រះអង្គបានផ្តល់ឲ្យអ្នក» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

គឺ​រហូត​ដល់​បាត់​ស្មារតី

«ពីពែងដែលនាំឲ្យអ្នកវង្វេងស្មារតីដូចអ្នកស្រវឹងស្រា»

បាត់​ស្មារតី

ដើរមិនត្រង់ ឬជំពប់ដួលពេលដើរ

គ្មាន​ណា​មួយ​...នាំ​មុខ​គេ​ឡើយ...គ្មាន​នរណា​ម្នាក់...ជួយអ្នកទេ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយអាចផ្សំគ្នាបាន។ នេះនិយាយពីក្រុងយេរូសាឡិមដែលគ្មានទីពឹងដូចជាទីក្រុងនោះជាស្ត្រីប្រមឹកដោយគ្មានកូនប្រុសជួយនាងឲ្យដើរដោយសុវត្ថិភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគ្មានអ្នកណាជួយអ្នកទេ! អ្នកដូចជាស្ត្រីចំណាស់ដែលស្រវឹងដោយគ្មានកូនប្រុស ហើយនាំ​មុខ​គេ​ឡើយ» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])