km_tn/isa/51/07.md

3.5 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនអ៊ុីស្រាអែល។

ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ

ការមានក្រឹត្យវិន័យរបស់ព្រះក្នុងចិត្តតំណាងឲ្យការស្គាល់ក្រឹត្យវិន័យរបស់ព្រះ និងចង់ធ្វើតាមច្បាប់នោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាស្គាល់និងគោរពក្រឹត្យវិន័យរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

មិនត្រូវខកចិត្តដោយការរំលោភបំពានរបស់ពួកគេដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយកុំបាត់បង់ភាពក្លាហានរបស់អ្នកនៅពេលដែលពួកគេធ្វើបាបអ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដ្បិតកណ្ដៀរនឹងស៊ីវាដូចសម្លៀកបំពាក់ហើយដង្កូវនឹងស៊ីដូចជារោមចៀម

ព្រះមានបន្ទូលអំពីមនុស្សដែលធ្វើបាបអ្នកដែលសុចរិត​ ដូចជាសម្លៀកបំពាក់រោមចៀម ហើយពួកគេត្រូវបានបំផ្លាញដូចជាសត្វល្អិតស៊ីពួកវាដែរ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

សេចក្តីសុចរិតរបស់យើងនឹងនៅស្ថិតស្ថេរ

«សេចក្ដីសុចរិត» របស់ព្រះ ត្រង់នេះតំណាងឲ្យព្រះអង្គគ្រប់គ្រងដោយត្រឹមត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការគ្រប់គ្រងដ៏សុចរិតរបស់យើងនឹងស្ថិតស្ថេរជារៀងរហូត» ឬ «យើងនឹងគ្រប់គ្រងដោយសុចរិតជារៀងរហូត» (សូមមើល: rc://*/ta/man/translate/figs-metonymy)

សេចក្តីសង្គ្រោះរបស់យើងនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់

«សេចក្ដីសង្គ្រោះ» របស់ព្រះ នេះបង្ហាញពីលទ្ធផលនៃការសង្គ្រោះរបស់ព្រះអង្គដែលជាសេរីភាព។ គឺជា «ដល់មនុស្សគ្រប់ជំនាន់» តំណាងឲ្យស្ថិតស្ថេរជារៀងរហូត។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងសង្រ្គោះអ្នកហើយអ្នកនឹងមានសេរីភាពជារៀងរហូត» (សូមមើល: rc://*/ta/man/translate/figs-metonymy)