km_tn/isa/51/02.md

2.5 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនអ៊ីស្រាអែល។

អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក

ព្រះមានបន្ទូលអំពីបុព្វបុរសរបស់ពួកគេ ដូចជាព្រះអង្គជាឪពុករបស់ពួកគេដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អប្រាហាំជាជីតារបស់អ្នក» ឬ «អប្រាហាំដែលជាបុព្វបុរសរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

សារ៉ា​​ដែល​បង្កើត​អ្នក​មក

ព្រះមានបន្ទូលអំពីភរិយារបស់អប្រាហាំ ដូចជានាងជាម្តាយរបស់ពួកគេ ហើយបានផ្តល់កំណើតដល់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សារ៉ាភរិយារបស់អប្រាហាំដែលអ្នកទាំងអស់សុទ្ធតែជាកូនចៅរបស់នាង»​(សូមមើល: rc://*/ta/man/translate/figs-metonymy)

គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ

នេះមានន័យថានៅពេលគាត់មិនទាន់មានកូននៅឡើយ។នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលគាត់គ្មានកូន» (សូមមើល: rc://*/ta/man/translate/figs-explicit)

កើន​ចំនួន​ឡើង​ជា​ច្រើន

ព្រះមានបន្ទូលអំពីកូនចៅរបស់អប្រាហាំមានច្រើន ដូចជាអប្រាហាំមានចំនួន​ឡើង​ជា​ច្រើន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្កើតកូនចៅរបស់គាត់ឲ្យបានច្រើន» ឬ «ធ្វើឲ្យគាត់មានកូនចៅជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-metonymy)