km_tn/isa/50/10.md

3.5 KiB

ព័ត៌មានទូទៅៈ

អ្នកបម្រើបន្តនិយាយទៅប្រជាជនអ៊ុីស្រាអែល។

ក្នុងចំណោមអ្នកតើមានកោតខ្លាចព្រះអម្ចាស់ទេ? តើអ្នកស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គទេ? តើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹតដែលអត់មាន​ពន្លឺ​ទេ? អ្នក​នោះ​ត្រូវ...ព្រះជាម្ចាស់ខ្លួន

អ្នកបម្រើប្រើសំណួរទាំងនេះដើម្បីកំណត់អត្តសញ្ញាណអ្នកដែលកំពុងនិយាយ។​ របៀបផ្សេងទៀតនៃការបកប្រែ «ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នកកោតខ្លាចព្រះអម្ចាស់ ហើយស្តាប់តាមសំឡេងអ្នកបម្រើរបស់ព្រះអង្គប៉ុន្តែពួកគេដើរក្នុងទីងងឹតដោយគ្មានពន្លឺបន្ទាប់មកគេគួរតែ...ព្រះជាម្ចាស់ខ្លួន»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គ

ពាក្យត្រង់នេះ «សំឡេង» តំណាងឲ្យអ្វីដែលអ្នកបម្រើបាននិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តាប់តាមអ្នកបម្រើរបស់ព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដើរ​ក្នុង​ភាព​ងងឹតដែលអត់មាន​ពន្លឺ​

អ្នកបម្រើនិយាយអំពីមនុស្សដែលកំពុងរងទុក្ខ ហើយមានអារម្មណ៍អស់សង្ឃឹម ដូចជាពួកគេកំពុងដើរក្នុងទីងងឹត។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពុងរងទុក្ខ និងមានអារម្មណ៍អស់សង្ឃឹម» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​រជីវិត​លើ​ព្រះជាម្ចាស់ខ្លួន

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ នៅទីនេះពាក្យ «ព្រះ‌នាម​» តំណាងឲ្យព្រះអម្ចាស់។ ការទុកចិត្ដលើព្រះត្រូវបានគេនិយាយថាហាក់ដូចជាពឹងផ្អែកលើព្រះអង្គ។របៀបផ្សេងទៀតនៃការបកប្រែៈ «ទុកចិត្តលើព្រះអម្ចាស់ជាព្រះជាម្ចាស់ខ្លួន» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metonymy]] និង rc://*/ta/man/translate/figs-metaphor)