km_tn/isa/50/04.md

3.1 KiB

ព័ត៌មានទូទៅ៖

អ្នកបម្រើរបស់ព្រះអម្ចាស់ចាប់ផ្តើមនិយាយថា។

ព្រះ‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន

ពាក្យថា «អណ្តាត» តំណាងអ្វីដែលពួកគេនិយាយ។ អាចមានន័យថាទី១) ព្រះអម្ចាស់បានជួយអោយពួកគេនិយាយដូចជាមនុស្សម្នាក់ដែលបានរៀនចេះនិយាយយ៉ាងប៉ិនប្រសប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ជាព្រះបានធ្វើអោយខ្ញុំក្លាយជាអ្នកនិយាយដ៏ប៉ិនប្រសប់» ឬ ទី២) ព្រះអម្ចាស់បានបង្រៀនពួកគេពីអ្វីដែលត្រូវនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ជាព្រះបានធ្វើអោយខ្ញុំនិយាយអ្វីដែលព្រះអង្គបានបង្រៀនខ្ញុំ»​ (សូមមើល: rc://*/ta/man/translate/figs-metonymy)

​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់

នៅទីនេះ «ត្រចៀករបស់ខ្ញុំ» សំដៅទៅអ្នកបំរើរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់អនុញ្ញាតឲ្យពួកគេឮ និងយល់ពីអ្វីដែលព្រះអម្ចាស់បង្រៀនពួកគេត្រូវបានគេនិយាយ ដូចជាព្រះអម្ចាស់បានធ្វើអោយត្រចៀករបស់ពួកគេភ្ញាក់ពីដំណេក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានជួយខ្ញុំឲ្យយល់ពីអ្វីដែលព្រះអង្គមានបន្ទូល» (សូមមើល: [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ

អ្នកបំរើប្រៀបធៀបខ្លួនគេជាមួយសិស្សម្នាក់ដែលរៀនពីគ្រូរបស់ពួកគេ។ អាចមានន័យថាទី ១) «ដូចជាសិស្សដែលរៀនពីគ្រូរបស់គេ» ឬ ទី២) «សិស្ស​ស្ដាប់​ពាក្យ​គ្រូ»​(សូមមើល: [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-activepassive]])