km_tn/isa/49/10.md

3.0 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូល។

ពួកគេនឹងមិន

ទីនេះ «ពួកគេ» សំដៅទៅលើប្រជាជនរបស់ព្រះ។

ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ

ពាក្យនៅត្រង់នេះ «ចំហាយក្តៅ» ពិព័ណ៌នាទៅលើពាក្យ «ព្រះអាទិត្យ»។ ប្រជាជនរងទុក្ខមកពីចំហាយក្តៅព្រះអាទិត្យ គឺអាចនិយាយបានថា ចំហាយក្តៅនឹងវាយប្រហារមកលើពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនរងទុក្ខដោយសារតែចំហាយក្តៅព្រះអាទិត្យនោះទេ» (សូមមើល: [[rc:///ta/man/translate/figs-hendiadys]] និង [[rc:///ta/man/translate/figs-metaphor]])

ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ...ព្រះអង្គ​នាំ​ផ្លូវ​គេ

ព្រះអម្ចាស់មានបន្ទូលអំពីព្រះកាយព្រះអង្គផ្ទាល់នៅក្នុងមនុស្សទីបី។ ព្រះអង្គមានបន្ទូលពីការការពារប្រជាជន និងថែរក្សាពួកគេ ដូចជាព្រះអង្គជាអ្នកគង្វាលរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមានព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ... យើងនឹងនាំ​ផ្លូវ​ពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-123person]] និង [[rc:///ta/man/translate/figs-metaphor]])

យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការនាំប្រជាជនរបស់ព្រះអង្គដោយសុវត្ថិភាព និងដកឧបសគ្គចេញពីផ្លូវរបស់គេ ដូចជាព្រះអង្គបានប្រែក្លាយភ្នំអោយទៅជាផ្លូវថ្នល់និងផ្លូវខ្ពស់ៗ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)