km_tn/isa/49/08.md

4.0 KiB

ដល់ពេលមួយដែលយើងគាប់ចិត្តយើងនិងឆ្លើយតបទៅកាន់អ្នក ហើយនៅថ្ងៃនៃការសង្គ្រោះមកដល់យើងនិងជួយដល់អ្នក

ឃ្លាទាំងពីរនេះមានន័យថាជាមូលដ្ឋានដូចគ្នា។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

យើងនិងឆ្លើយតបទៅកាន់អ្នក

ទីនេះ «អ្នក» សំដៅទៅលើអ្នកបម្រើរបស់ព្រះអម្ចាស់។

នៅថ្ងៃនៃការសង្គ្រោះ

ពាក្យត្រង់នេះ​​​​ «ថ្ងៃ» សំដៅទៅលើពេលវេលាជាក់លាក់ ហើយមិនមែនសំដៅទៅលើ ២៤ ម៉ោងក្នុងមួយថ្ងៃនោះទេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខណៈដែលពេលវេលាមកដល់ នោះយើងនឹងសង្គ្រោះអ្នករាល់គ្នា» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])

យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន

នៅទីនេះពាក្យថា «សម្ពន្ធ‌មេត្រី» គឺជាពាក្យកាត់សម្រាប់អ្នកដែលបង្កើតឬសម្រុះសម្រួលកិច្ចព្រមព្រៀង។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុង ៤២:៥។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យអ្នកក្លាយជាអ្នកសម្រុះសម្រួលនៃសម្ពន្ធ‌មេត្រីជាមួយប្រជាជន» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដើម្បី​តាំង​ស្រុក​ទេស​ឡើង

ត្រង់នេះពាក្យថា «ទឹកដី» តំណាងឲ្យទីក្រុងនានានៅលើទឹកដីដែលត្រូវបានបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បី​តាំង​ស្រុក​ទេស​ឡើងវិញនៅកន្លែងដែលបាក់បែក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ ទុក​ជា​មរតក

ព្រះអម្ចាស់មានព្រះបន្ទូលអំពីទឹកដីនោះដូចជាទឹកដីដែលជាចំណែកមត៌កដែលប្រជាជនអ៊ុីស្រាអែលបានទទួលជាមត៌ករហូត។ មានន័យថាអ្នកបម្រើត្រូវប្រគល់ដីជូនប្រជាជនអ៊ុីស្រាអែលវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រគល់ទឹកដីដែលស្ងាត់ជ្រងំដល់ប្រជាជនអ៊ុីស្រាអែលទុកជាមត៌ករបស់ពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])