km_tn/isa/48/12.md

4.4 KiB

ព័ត៌មានទូទៅ

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនអ៊ុីស្រាអែល។

យ៉ាកុប និងអុីស្រាអែល

ពាក្យទាំងពីរនេះគឺសំដៅទៅលើប្រជាជនអ៊ុីស្រាអែល។ (សូមមើល: [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-metonymy]])

គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត

ឃ្លានេះសង្កត់ធ្ងន់លើធម្មជាតិដ៏អស់កល្បរបស់ព្រះអម្ចាស់។ អាចមានន័យថាទី ១) គឺ «យើងជាព្រះដែលបានចាប់ផ្តើមអ្វីៗទាំងអស់ ហើយយើងជាអ្នកដែលបញ្ចប់អ្វីៗទាំងអស់» ឬ ទី២) «យើងជាព្រះដែលតែងតែរស់នៅហើយយើងជាព្រះដែលនឹងរស់នៅជានិច្ច» ។ មើលរបៀបដែលអ្នកបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក ៤៤ៈ៦។ (សូមមើល: rc://*/ta/man/translate/figs-merism)

ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ

ត្រង់ពាក្យថា «ដៃ» សំដៅទៅលើព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ឫស​នៃ​ផែនដី

ពាក្យថា «គ្រឹះ» ជាធម្មតាសំដៅទៅលើរចនាសម្ព័ន្ធថ្មមួយដែលសម្រាប់ទ្រទំងន់ដល់អាគារពីក្រោម។ នៅត្រង់ពាក្យនេះពិពណ៌នាអំពីរចនាសម្ព័ន្ធស្រដៀងគ្នាដែលត្រូវបានគេគិតថាទ្រទ្រង់ និងរក្សាផែនដីឲ្យនៅនឹងកន្លែង។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ២៤:១៧។

លាត​ផ្ទៃ​មេឃ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការបង្កើតផ្ទៃមេឃ ដូចជាក្រណាត់ដែលព្រះអម្ចាស់បានលាតសន្ធឹង។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក ៤២:៥ ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា

ការក្រោកឈរនៅពេលព្រះអម្ចាស់ត្រាស់ហៅ គឺជាពាក្យប្រៀបធៀបមួយសម្រាប់ការត្រៀមខ្លួនដើម្បីប្រព្រឹត្តតាមព្រះអង្គ។ ព្រះអម្ចាស់មានព្រះបន្ទូលអំពីផែនដី និងផ្ទៃមេឃហាក់ ដូចជាពួកគេអាចស្តាប់ព្រះអង្គបាន។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-personification]])

កាល​ណា​យើង​ហៅ

ឃ្លានេះអាចមានន័យថាទី ១) គឺ «នៅពេលយើងហៅផែនដី​ និងផ្ទៃមេឃ» ឬ ទី២) «នៅពេលដែលយើងហៅផ្កាយនៅលើមេឃ»។