km_tn/isa/47/01.md

3.4 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ក្នុងជំពូកនេះព្រះអម្ចាស់មានបន្ទូលទៅកាន់បាប៊ីឡូនអំពីការធ្លាក់ចុះរបស់ទីក្រុង​ ដូចជាព្រះមហាក្សត្រីដែលត្រូវអាម៉ាស់មុខ។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-personification]])

​អង្គុយ​នៅ​លើ​ដី ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ...ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ ការអង្គុយ​នៅ​លើ​ដីគឺជាសញ្ញានៃភាពអាម៉ាស់មួយ។ (សូមមើល: rc://*/ta/man/translate/figs-parallelism និងtranslate-symaction)

ក្រុង​បាប៊ី‌ឡូន​អើយ...ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ

ឃ្លាទាំងពីរនេះសំដៅទៅលើទីក្រុងបាប៊ីឡូនដែលត្រូវបានគេនិយាយថាដូចជាកូនស្រី។ ទីក្រុងគឺជា «កូនស្រី» ចង្អុលបង្ហាញពីរបៀបដែលមនុស្សគិតពីទីក្រុងដោយពេញចិត្ត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គ្មាន​បល្ល័ង្ក​ទៀត​ទេ

ទីនេះ «បល្ល័ង្ក» សំដៅទៅលើអំណាចនៃការគ្រប់គ្រង។របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានអំណាចគ្រប់គ្រងទៀតទេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

អ្នក​លែងត្រូវ​ហៅ​ថា ជា​អ្នក​ល្វតល្វន់ហើយ​ទន់​ភ្លន់​ទៀតហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ មនុស្សនឹងលែងហៅអ្នកថាជា​អ្នក​ល្វតល្វន់ហើយ​ទន់​ភ្លន់​ទៀតហើយ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ល្វតល្វន់ហើយ​ទន់​ភ្លន់​

ពាក្យទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ពួកគេពិពណ៌នាអំពីមនុស្សម្នាក់ដែលស្រស់ស្អាតហើយរស់នៅក្នុងភាពល្អប្រណីត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្រស់ស្អាតណាស់» ឬ «ល្អប្រណីតបំផុត» (សូមមើល: rc://*/ta/man/translate/figs-doublet)

​ត្បាល់

ថ្មធំមួយប្រើសម្រាប់កិនម្សៅ