km_tn/isa/45/10.md

1.9 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់នៅតែស្តីបន្ទោសពួកអ្នកដែលប្រកែកជាមួយព្រះអង្គអំពីអ្វីដែលព្រះបានធ្វើ។

អ្នក​ណា​នឹងនិយាយទៅ​កាន់​ឪពុក​​ខ្លួន​ថា...តើអ្នកជាឪពុកបែបណា?

ព្រះអម្ចាស់មានព្រះបន្ទូលអំពីអស់អ្នកដែលចង់ប្រកែកនឹងព្រះអង្គ ដូចពួកគេជាកូនដែលមិនទាន់កើតដែលឈ្លោះជាមួយឪពុកម្ដាយរបស់ពួកគេផ្ទាល់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

តើអ្នកជាឪពុកបែបណា?...ហេតុអ្វីបានជាផ្តល់កំណើត?

កូនដែលមិនទាន់កើតសួរសំណួរវោហារទាំងនេះ ដើម្បីប្រមាថឪពុកម្តាយរបស់គេ ចំពោះការផ្តល់កំណើតឲ្យពួកគេ។ ទាំងនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួរជាឪពុកខ្ញុំទេ...អ្នកមិនគួរតែផ្តល់កំណើតឲ្យខ្ញុំ»។ ឬ «អ្នកមិនមែនជាឪពុកខ្ញុំពិតប្រាកដទេ...អ្នកមិនផ្តល់កំណើតឲ្យខ្ញុំពិតប្រាកដទេ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)