km_tn/isa/44/08.md

3.0 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ុីស្រាអែល។

កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ

ព្រះអម្ចាស់ប្រើឃ្លាស្រដៀងគ្នាពីរដើម្បីពង្រឹងការលើកទឹកចិត្តរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ» (សូមមើល: rc://*/ta/man/translate/figs-doublet)

តើយើង​តែងតែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ចតាំងពីយូរមកហើយ?

ព្រះអម្ចាស់ប្រើសំនួរនេះដើម្បីបញ្ជាក់ថាព្រះអង្គ គឺជាព្រះដែលបានជ្រាបអំពីព្រឹត្តិការណ៍ដែលបានកើតឡើង។ នេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ពាក្យ «ប្រកាស» មានន័យថាជាមូលដ្ឋានរឿងដូចគ្នានឹង «បានប្រកាស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានប្រាប់រឿងទាំងនេះដល់អ្នកតាំងពីយូរយារណាស់មកហើយ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion និងfigs-doublet)

តើ​មាន​ព្រះ​ណា​ទៀត​ទេ?

ព្រះអម្ចាស់ប្រើសំណួរម្តងទៀតដើម្បីបញ្ជាក់ថាគ្មានព្រះឯណាទៀតឡើយ។ សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានព្រះណាក្រៅពីយើងទេ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

គ្មាន​ថ្ម‌ដា​ណាផ្សេង​ទៀត​ដែរ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះកាយរបស់ព្រះអង្គ​ ដូចជាព្រះអង្គជាផ្ទាំងថ្មធំមួយដែលមនុស្សអាចរកជម្រកបាន។ នេះមានន័យថាព្រះអង្គមានអំណាចការពារប្រជាជនរបស់ព្រះអង្គ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)