km_tn/isa/43/08.md

3.8 KiB

​ប្រជា‌ជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ...តែ​ស្ដាប់​មិន​ឮ

ព្រះអម្ចាស់មានបន្ទូលទៅពួកគេទាំងនោះដែលមិនស្តាប់ ឬ ស្តាប់បង្គាប់របស់ព្រះអង្គ ដូចដែលពួកគេជាមនុស្សមើលអ្វីមិនឃើញ និងស្តាប់មិនឮ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង?

សំណួរវោហារនេះអនុវត្តចំពោះព្រះដែលប្រជាជននៃប្រជាជាតិនានាគោរពបូជា។ ចម្លើយបង្កប់ន័យគឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចធ្វើរឿងនេះបានទេ។ សំណួរនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានព្រះណាមួយរបស់ពួកគេអាចប្រកាសអំពីរឿងនេះ ឬប្រកាសដល់ពួកយើងពីព្រឹត្តិការណ៍ដើម​ដំបូង ទេ»។ (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-rquestion]])

អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង

ឃ្លានេះសំដៅទៅលើសមត្ថភាពរបស់ពួកគេ ដើម្បីប្រាប់អំពីព្រឹត្តិការណ៌ដែលបានកើតឡើងក្នុងអតីតកាល​​​ មុនពេលដែលវាបានកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានប្រកាសប្រាប់យើងពីព្រឹត្តិការណ៍មុនពេលដែលវាកើតឡើង» (សូមមើល: rc://*/ta/man/translate/figs-explicit)

ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ ត្រឹម​ត្រូវ​មែន។

ព្រះអម្ចាស់ជំទាស់នឹងព្រះនានាដែលប្រជាជាតិទាំងឡាយគោរពបូជា ដើម្បីផ្តល់សាក្សីដែលនឹងថ្លែងទីបន្ទាល់ថាពួកគេអាចធ្វើរឿងទាំងនេះបាន ទោះបីព្រះអង្គដឹងថាពួកគេមិនអាចធ្វើបានក៏ដោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះទាំងនេះគ្មានសាក្សីណាដែលនឹងបង្ហាញភស្តុតាងដល់ពួកគេទេ គឺសាក្សីដែលនឹងស្តាប់ហើយបញ្ជាក់ថាវាជាការពិត» (សូមមើល: rc://*/ta/man/translate/figs-irony)