km_tn/isa/43/06.md

2.3 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅប្រជាជនអ៊ុីស្រាអែល។

​បញ្ជា​ដល់​ស្រុក​ខាង​ជើង...ដល់​ស្រុក​ខាង​ត្បូង

ព្រះអម្ចាស់មានប្ទូលទៅ «ស្រុកខាងជើង» និង «ខាងត្បូង» ដូចជាបញ្ជាប្រជាជាតិនានានៅទីតាំងទាំងនោះ។(សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])

កូន​ប្រុស​...កូន​ស្រី​របស់​យើង​

ព្រះអម្ចាស់មានបន្ទូលទៅប្រជាជនដែលជាកម្មសិទ្ធរបស់ព្រះអង្គ ដូចពួកគេគឺជាកូនៗរបស់ព្រះអង្គ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើងធ្វើជាត្រកូល

នៅទីនេះការហៅឈ្មោះរបស់នរណាម្នាក់តំណាងឲ្យកម្មសិទ្ធិរបស់បុគ្គលនោះ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាដែលខ្ញុំបានហៅតាមឈ្មោះរបស់យើង» ឬ «អ្នករាល់គ្នាដែលជាកម្មសិទ្ធិរបស់យើង» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត

ឃ្លាទាំងពីរនេះមានន័យស្រដៀងគ្នា​ ហើយបញ្ជាក់ថា ព្រះជាអ្នកបង្កើតប្រជាជនអ៊ុីស្រាអែល។ (សូមមើល: rc://*/ta/man/translate/figs-doublet)