km_tn/isa/43/02.md

3.1 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ុីស្រាអែល។

ពេល​អ្នក​ឆ្លង​សមុទ្រ...អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ

ព្រះអម្ចាស់មានបន្ទូលអំពីការរងទុក្ខ និងបទពិសោធន៍លំបាកដូចជាទឹកជ្រៅ និងដើរ​កាត់​ភ្លើង។ ពាក្យថា «ទឹក» និង «អណ្តាតភ្លើង» បង្កើតជាការរួមបញ្ចូលគ្នា និងសង្កត់ធ្ងន់លើកាលៈទេសៈលំបាកណាមួយ។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-merism]])

ពេល​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លងកាត់​ទន្លេ អ្នក​មិន​លង់​ឡើយ

សេចក្តីថ្លែងទាំងពីរនេះមានអត្ថន័យដូចគ្នាជាមូលដ្ឋាន ហើយសង្កត់ធ្ងន់ថាប្រជាជននឹងមិនរងគ្រោះថ្នាក់អ្វីឡើយពីព្រោះព្រះអម្ចាស់គង់នៅជាមួយពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

អ្នក​មិន​រលាក​ទេ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នក​មិន​រលាក​ទេ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ

ឃ្លាទាំងពីរនេះមានអត្ថន័យប្រហាក់ប្រហែល និងសង្កត់ធ្ងន់ថាព្រះអម្ចាស់នឹងអនុញ្ញាតឲ្យសត្រូវរបស់អ៊ុីស្រាអែលយកឈ្នះលើប្រជាជាតិទាំងនេះជំនួសឲ្យអ៊ុីស្រាអែល។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ស្រុក​សេបា

នេះគឺជាឈ្មោះរបស់ប្រជាជាតិ។ (សូមមើល: rc://*/ta/man/translate/translate-names)