km_tn/isa/42/16.md

2.2 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូល។

យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងដឹកនាំមនុស្សខ្វាក់នៅក្នុងផ្លូវដែលពួកគេមិនដឹង» (សូមមើល: rc://*/ta/man/translate/figs-parallelism)

ខ្វាក់​

ព្រះអម្ចាស់មានព្រះបន្ទូលអំពីប្រជារាស្ត្ររបស់ព្រះអង្គថាជាមនុស្សគ្មានទីពឹងដូចគេមិនអាចមើលឃើញព្រោះគេខ្វាក់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដែល​គេ​ពុំ​ស្គាល់

អាចមានន័យថា ទី ១) «ពួកគេមិនដែលធ្វើដំណើរ» ឬ ទី២) «ដែលពួកគេមិនស្គាល់»។

យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីប្រជារាស្ត្ររបស់ព្រះអង្គថាជាមនុស្សគ្មានទីពឹង ដូចគេមិនអាចមើលឃើញ​ ព្រោះគេដើរក្នុងទីងងឹត ហើយព្រះអង្គជួយគេដូចព្រះអង្គធ្វើអោយពន្លឺភ្លឺក្នុងទីងងឹត។​ (សូមមើល: rc://*/ta/man/translate/figs-metaphor)