km_tn/isa/42/03.md

2.1 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូល។

លោក​នឹង​មិន​កាត់ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីមនុស្សទន់ខ្សោយ និងអ្នកដែលគ្មានទីពឹងដូចពួកគេត្រូវគេវាយកំទេចដើមត្រែង ដែល​ហៀប​នឹង​រលត់​។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​ដើម​ត្រែង

ដើម​ត្រែងគឺជាដើមវែងស្តើងនៃរុក្ខជាតិដូចជាស្មៅខ្ពស់។ ប្រសិនបើវាត្រូវបានកំទេចវាមិនអាចផ្ទុកទម្ងន់បានទេ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៣៦:៦។

លោក​នឹង​មិន​កាត់ផ្ដាច់

«អ្នកបម្រើរបស់យើងនឹងមិនកាត់ផ្តាច់»

​​តាម​កោះ

នេះសំដៅទៅលើប្រជាជនដែលរស់នៅលើកោះ និងនៅលើទឹកដីដែលមានព្រំប្រទល់ជាប់ ឬហួសសមុទ្រមេឌីទែរ៉ាណេ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ៤១:១។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ» (សូមមើល: rc://*/ta/man/translate/figs-metonymy)