km_tn/isa/41/25.md

4.4 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តរមានព្រះបន្ទូល។

យើង​បាន​ហៅ​មនុស្ស​ម្នាក់

ព្រះអម្ចាស់មានព្រះបន្ទូលអំពីការតែងតាំងមនុស្សម្នាក់ដូចជាព្រះអង្គបានលើកមនុស្សនោះឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានតែងតាំងមនុស្សម្នាក់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

នៅ​ទិស​ខាង​កើត

នេះសំដៅទៅលើទិសខាងកើតទិសដៅពីព្រះអាទិត្យរះ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «មកពីទិសខាងកើត» (សូមមើល: rc://*/ta/man/translate/figs-idiom)

គេ​គោរព​ឈ្មោះ​គាត់

អាចមានន័យថាទី ១) ដែលបុគ្គលនេះអំពាវនាវដល់ព្រះអម្ចាស់ដើម្បីភាពជោគជ័យរបស់គាត់​ ឬ ទី២) ដែលមនុស្សនេះគោរពបូជាដល់ព្រះអម្ចាស់។

គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា

ការដណ្ដើមយកមេដឹកនាំនៃប្រជាជាតិផ្សេងទៀត គឺដូចជាបានជាន់ឈ្លីពួកគេនៅក្រោមបាតជើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់នឹងយកឈ្នះលើមេដឹកនាំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ

ព្រះអម្ចាស់ប្រៀបធៀបវិធីដែលបុគ្គលនេះនឹងជាន់ឈ្លីអ្នកដឹកនាំផ្សេងទៀតជាមួយនឹងវិធីដែលជាងស្មូនជាន់លើដីឥដ្ឋដើម្បីលាយជាមួយទឹក។ (សូមមើល: rc://*/ta/man/translate/figs-simile)

តើ​នរណា​បានប្រកាស​​អំពីការទាំង​នេះ​ តាំងពីដើម ដែលយើងអាចដឹងនោះ? មុនពេលនេះ ដែលយើងគួរនិយាយថា «អ្នកជាព្រះ?»

ព្រះអម្ចាស់ប្រើសំនួរទាំងនេះដើម្បីចំអករូបព្រះដែលប្រជាជនគោរពបូជា។ ចម្លើយដែលបង្កប់ន័យគឺទី ១) ដែលរូបព្រះមិនបានធ្វើរឿងទាំងនេះ និង ទី២) ថាព្រះអម្ចាស់គឺជាអ្នកដែលបានធ្វើអ្វីៗទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានរូបចម្លាក់ណាមួយដែលបានប្រកាសការនេះតាំងពីដំបូងមក ដើម្បី ឲ្យ យើងបានដឹងនោះទេ។ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានប្រកាសអំពីការនេះមុនពេលដែលយើងអាចនិយាយថាពួកគេនិយាយត្រូវទេ។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-ellipsis]])

តែផ្ទុយទៅវិញគ្មានការអ្វីមួយកើតឡើង ពិតហើយក៏មិនឮអ្នកនិយាយអ្វីដែរ

«តាមពិតគ្មានរូបចម្លាក់ណាមួយដែលបញ្ជាវាទេ។ តាមពិតគ្មាននរណាម្នាក់ដែលឮរូបព្រះនិយាយអ្វីឡើយ»