km_tn/isa/41/03.md

4.3 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់នៅតែបន្តមានព្រះបន្ទូលទៅកាន់ឆ្នេរសមុទ្រ និងប្រជាជាតិនានា។

លោក​ដេញ​តាម​ពួក​គេ លោក​ឆ្លង​កាត់​ទ័ព​របស់​គេ ដោយ​គ្មានគ្រោះ​ថ្នាក់​ដែ

«អ្នកគ្រប់គ្រងមកពីទិសខាងកើតដេញតាមប្រជាជាតិនានា»

ជើង​របស់​លោក​រហ័សណាស់

អាចមានន័យថាទី ១) នេះជាពាក្យប្រៀបធៀបដែលគាត់និងកងទ័ពរបស់គាត់ធ្វើចលនាយ៉ាងលឿន ត្រូវបានគេនិយាយថាប្រសិនបើជើងរបស់គាត់កម្រនឹងប៉ះដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយផ្លូវមួយដែលគាត់ដើរយ៉ាងលឿន» ឬទី ២) «ជើង» គឺជានិមិត្តរូបមួយហើយឃ្លាបង្ហាញថា នេះជាផ្លូវមួយដែលពួកគេមិនបានធ្វើដំណើរពីមុនមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយផ្លូវមួយដែលគាត់មិនដែលធ្វើដំណើរពីមុន» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-synecdoche]])

តើ​អ្នកណាអាចនឹងធ្វើការទាំងនេះដូចលោកបាន?

ព្រះអម្ចាស់ប្រើសំនួរនេះដើម្បីបញ្ជាក់ថាព្រះអង្គគឺជាអ្នកដែលបានធ្វើការទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានសម្តែងនិងសំរេចកិច្ចការទាំងនេះ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើអ្នកណា​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​នោះ?

ត្រង់នេះពាក្យ «​មនុស្ស​គ្រប់​ជំនាន់» តំណាងឲ្យប្រវត្តិសាស្រ្តរបស់មនុស្សទាំងអស់ដែលព្រះអម្ចាស់បានបង្កើតនិងដឹកនាំទូទាំងប្រវត្តិសាស្ត្រ។ សំណួរវោហារស័ព្ទរំពឹងពីចម្លើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​នោះ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ធ្វើការទាំងនេះ

ពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នាជាមូលដ្ឋានហើយបញ្ជាក់ថាព្រះអម្ចាស់គឺជាអ្នកដែលបានធ្វើការទាំងនេះ។ (សូមមើល: rc://*/ta/man/translate/figs-doublet)

​ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ

អាចមានន័យថាទី ១) គឺដែលព្រះអម្ចាស់មានមុនការបង្កើត ហើយនឹងមាននៅចុងបញ្ចប់នៃការបង្កើត ឬទី ២) ថាព្រះអម្ចាស់គឺមុនជំនាន់មនុស្សជំនាន់ទីមួយ ហើយនឹងនៅជំនាន់ចុងក្រោយនៃមនុស្សជាតិ។