km_tn/isa/41/01.md

3.7 KiB

ចូរ​​ស្ដាប់ខ្ញុំ​និយាយដោយនៅស្ងៀមចុះ

ទីនេះ «ខ្ញុំ» សំដៅលើព្រះ។

មនុស្ស‌ម្នា​នៅ​តាម​កោះអើយ

នេះសំដៅទៅលើប្រជាជនដែលរស់នៅលើកោះ និងនៅលើទឹកដីដែលមានព្រំប្រទល់ជាប់ ឬហួសសមុទ្រមេឌីទែរ៉ាណេ។ (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-apostrophe]])

ចូរ​មាន​កម្លាំង​ឡើង​វិញ

បកប្រែឃ្លានេះតាមរបៀបដែលអ្នកបានបកក្នុងជំពូក ៤០:២៩។

ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ! យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មកឲ្យពួកគេចូលមកជិតដូច្នេះពួកគេអាចនិយាយ និងវែកញែកជាមួយយើង» (សូមមើល: rc://*/ta/man/translate/figs-parallelism)

តើ​នរណាជាអ្នក​បំផុសគំនិតមក​ពី​ទិស​ខាង​កើត សូមហៅអ្នកនោះក្នុងភាពសុចរិត ដល់ការរបស់គាត់ធ្វើឬ?

ព្រះអម្ចាស់ប្រើសំនួរនេះដើម្បីបញ្ជាក់ថាព្រះអង្គគឺជាអ្នកដែលធ្វើអោយអ្នកគ្រប់គ្រងនេះពីទិសខាងកើតមានជ័យជំនះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងគឺជាអ្នកដែលបានហៅអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលនេះពីខាងកើត ហើយដាក់គាត់ឲ្យបម្រើយើង»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

គាត់មានប្រជា‌ជាតិ​ទាំង‌ឡាយនៅខាងគាត់

«គាត់ប្រគល់ប្រជាជាតិទាំង‌ឡាយនៅខាងគាត់» ឬ «អ្នកដែលធ្វើអ្វីទាំងនេះនឹងប្រគល់ប្រជាជាតិនានាទៅអោយអ្នកនោះ»

លោកនាំពួកគេមកចំពោះមុខដាវរបស់គាត់ ដូចជាខ្យល់បក់ចំបើង៊ជាមួយព្រួញរបស់គាត់

ប្រជាជាតិដែលប្រជាជាតិមួយពីទិសខាងកើតនឹងឈ្នះពួកគេនឹងត្រូវយកទៅប្រៀបធៀបនឹងធូលីដី​ និងចំបើងព្រោះពួកគេនឹងទៅជាតូចដូចរបស់ទាំងនោះ ហើយដោយសារតែកងទ័ពរបស់គាត់នឹងខ្ចាត់ខ្ចាយពួកគេយ៉ាងងាយ។ (សូមមើល: [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-hyperbole]])