km_tn/isa/40/21.md

5.0 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនៅតែបន្តនិយាយទៅកាន់ប្រជាជនរបស់ព្រះ។

តើ​អ្នក​រាល់​គ្នា​មិន​​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​អ្នក​មិនធ្លាប់​មាននរណា​​ប្រាប់​ តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ?

លោកអេសាយប្រើសំណួរទាំងនេះដើម្បីបញ្ជាក់ថាប្រជាជនគួរតែស្គាល់ភាពអស្ចារ្យរបស់ព្រះអម្ចាស់ជាអ្នកបង្កើត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់ពិតជាដឹង ហើយបានឮ វាត្រូវបានគេប្រាប់អ្នកតាំងពីដំបូងមក។ អ្នក​រាល់​គ្នា​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​!» (សូមមើល: [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-parallelism]])

តើ​អ្នក​មិនធ្លាប់​មាននរណា​​ប្រាប់​ តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «តើ​អ្នក​មិនធ្លាប់​មានប្រជាជនប្រាប់​ តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ពី​ដើម​កំណើត​របស់ ផែនដី​

ព្យាការីនិយាយអំពីព្រះអម្ចាស់ដែលបង្កើតផែនដី​ ដូចជាផែនដីជាអាគារដែលព្រះអម្ចាស់បានចាក់គ្រឹះ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «តាំងពីគ្រានោះព្រះអម្ចាស់បានបង្កើតផែនដី» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី

ព្យាការីនិយាយអំពីព្រះអម្ចាស់គ្រប់គ្រងផែនដី ដូចជាព្រះអម្ចាស់បានអង្គុយលើបល្ល័ង្កខាងលើផែនដី។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​មនុស្ស​ដូច​សត្វ​កណ្តូប

ព្យាការីប្រៀបធៀបរបៀបដែលព្រះអម្ចាស់ចាត់ទុកមនុស្សទៅនឹងរបៀបដែលមនុស្សចាត់ទុកសត្វកណ្តូប។ ដូចកណ្តូបគឹតូចសម្រាប់មនុស្ស ហើយមនុស្សគឺតូច ហើយខ្សោយនៅចំពោះព្រះ។ (សូមមើល: rc://*/ta/man/translate/figs-simile)

ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ ដូច​ដំឡើង​ព្រះ‌ពន្លា

បន្ទាត់ទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ព្យាការីនិយាយអំពីព្រះអម្ចាស់ដែលបង្កើតផ្ទៃមេឃដូចជាព្រះអង្គបានសង់ព្រះ‌ដំណាក់មួយដែលត្រូវរស់នៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃយ៉ាងងាយ ដូចជាមនុស្សម្នាក់អាចលាតសន្ធឹងវាំងនន រឺព្រះ‌ដំណាក់ ដូច​ដំឡើង​ព្រះ‌ពន្លា»​ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-simile]])